ករណី​បង្ក្រាប​​អំពើ​​​​ពុក​​រលួយ​​នៅ​​ចិន​​មាន​​ការ​​កើន​​ឡើង

នៅ​ក្នុង​ប្រទេស​ចិន​វិស័យ​ឯកជន​រង​ ការ​ បង្រ្កាបពាក់​ព័ន្ធ​នឹង​​អំពើ​ពុក​ រលួយ​​ច្រើន​ជាង​វិស័យ​រដ្ឋ។ គេ​សង្កេត​ថា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​​នូវ​ករណី​​ថ្កោល​ទោស​​ អ្នក​កាន់​តំណែង​ខ្ពស់​​ក្នុង​ក្រុមហ៊ុន ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ក្នុង ​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ភាគ​ច្រើន​នៃ​អ្នក​កាន់​តំណែង​ធំៗ​​គឺ​មក​ពី​វិស័យ​ឯកជន​ដែល​បាន​ប្រឈម​មុខ​ នឹង​តុលាការ​ពី​បទ​ស៊ី​សំណូក គៃបន្លំ និង​អំពើ​បោក​ប្រាស់​ដទៃ​ទៀត។

ឯកសារ ​ក្រោម​​ចំណង​ជើង​ថា “របាយការណ៍​ឧក្រិដ្ឋកម្ម​សហគ្រាស​ចិន​ឆ្នាំ​២០១៣” (Chinese Entrepreneurs Crime Report 2013) បាន​ចេញ​ផ្សព្វផ្សាយ​ហើយ ដោយ​បាន​បង្ហាញ​អំពី​ការ​បង្រ្កាប​អំពើ​ពុក​រលួយ​យ៉ាង​ធំធេង។ របាយការណ៍​រៀប​ចំ​ដោយ​សកលវិទ្យាល័យ​​​មួយ​ក្នុង​ក្រុង​ប៉េកាំង​ហៅ​ជា​ភាសា​ អង់គ្លេស​ថា Beijing Normal University បង្ហាញ​ថាឧក្រិដ្ឋកម្មរបស់​ប្រធាន​ក្រុមហ៊ុន​បាន​កើន​ឡើង​៨០%​ក្នុង​ឆ្នាំ​ ២០១៣។

ករណី​ថ្មី​ៗ​នេះ រាប់​បញ្ចូល​ទាំង​ប្រធាន​ក្រុមហ៊ុន​រដ្ឋ​ចំនួន​១២៨​នាក់​ និង​ឯកជន​ចំនួន​៤៦៩​នាក់។ ក្នុង​នោះ មាន​ ២២០​នាក់​បាន​ជាប់​ពន្ធនាគារ ដោយ​មាន​១៤​នាក់​ជាប់​អស់​មួយ​ជីវិត និង​១០​នាក់​ទទួល​ទោស​ប្រហារជីវិត៕​ (Radio Australia)

Related Articles

Back to top button
Close
Close