អាជ្ញាធរអាម៉េរិកចាប់ខ្លួនចិនម្នាក់ពីបទបង្កអគ្គិភ័យទៅលើស្ថានកុងស៊ុលចិននៅក្រុង San Francisco
ការិយាល័យជាតិដើម្បីស៊ើបអង្កេត របស់សហរដ្ឋ អាម៉េរិកហៅថា FBI និយាយថា ជនជាតិចិនម្នាក់បានត្រូវចាប់ខ្លួន ដោយសារមានការពាក់ព័ន្ធនឹងចេតនាបង្កអគ្គិភ័យទៅលើស្ថាន កុងស៊ុលចិននៅក្រុង San Francisco ។
ប្រធាន កងពិសេសរបស់ FBI លោក David Johnson និយាយថា បុរសជាប់ចោទអាយុ៣៩ឆ្នាំ បានត្រូវចាប់ខ្លួនកាលពីថ្ងៃសុក្រមុន បន្ទាប់ពីបុរសនេះបានទាក់ទងហៅប៉ូលិសសង្កាត់នៅក្នុងក្រុងមួយ នេះ។
ភ្នាក់ងារ FBI ដដែលនិយាយថា ជនសង្ស័យដែលមានសិទ្ធិរស់នៅក្នុងសហរដ្ឋអាម៉េរិករូបនេះ បានឡើងបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃចន្ទ ហើយបានរងការចោទប្រកាន់ច្រើនប្រការ ពីការបង្កការខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលបរទេស និងការដុតបំផ្លាញអគារ៕ (Radio Australia)