​ពូជ​ដំណាំ​​ធន់​នឹង​ជាតិ​ប្រៃអាច​​​មាន​លក់​នៅ​លើ​ទី​ផ្សារ​​នៅ​ក្នុង​ពេល​ពីរបីឆ្នាំទៀត

អ្នក​វិទ្យាសាស្ត្រ​​​មក​ពី​សកល​វិទ្យាល័យ Tasmania ​ប្រទេស​អូស្ត្រាលី​មាន​ទំនុក​ចិត្ត​​ចំពោះ​ការ​អភិវឌ្ឍ​​ពូជ​ដំណាំ​ដែលធន់​ ​នឹង​​ភាព​ប្រៃនៅ​ពីរ​បីឆ្នាំ​ខាង​មុខ​នេះ។

ទូទាំង​ពិភព​លោក ​ដី​ចំនួន​៣ហិកតារដែល​គេ​ប្រើ​សម្រាប់​ដាំ​ដំណាំ និង​​ចិញ្ចឹម​សត្វ​​ ​ត្រូវ​បាត់​បង់​​​រាល់​ពេល​១នាទី​ម្ដង​ដោយសារ​តែ​កម្រិត​ជាតិ​ប្រៃ​ខ្ពស់​ ក្នុង​ដី​។

សាស្ត្រាចារ្យ Sergey Shabala ​មក​ពីសកល​វិទ្យាល័យ Tasmania​ និយាយ​ថា ​សន្តិសុខ​អាហារ គឺជា​​​​​ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​សហគមន៍​ទូទាំង​ពិភព​លោក​កំពុង​ជួប​ប្រទះ។ លោក​មាន​ប្រសាសន៍​ថា ​​នៅ​ឆ្នាំ២០៥០ ពិភព​លោក​នេះ អាច​នឹង​មាន​​មនុស្ស​រស់​នៅ​ជាង ៩ពាន់​លាន​នាក់។ ដូច្នេះ​​ត្រូវ​តែ​​បង្កើន​​ផលិតផល​​ឲ្យ​បាន​ប្រមាណ​ជា​៧០%។

​ឥឡូវ​ នេះ ​​អ្នក​ស្រាវជ្រាវ​មួយក្រុមកំពុង​​​បង្កើត​ពូជ​ដំណាំ ដែល​អាច​ធន់​នឹង​ជាតិ​ប្រៃ។ លោក Richard Doyle ​មក​ពី​វិទ្យាស្ថាន​កសិកម្ម​នៃ​រដ្ឋ​ Tasmania ​មាន​ប្រសាសន៍​ថា រុក្ខជាតិទាំង​នោះ​អាច​នឹង​មាន​លក់​នៅ​លើ​ទី​ផ្សារ​​នៅ​ក្នុង​ពេល​ពីរ​ បីឆ្នាំទៀត។

មក​ទល់​ពេល​នេះកម្រិត​ជាតិ​ប្រៃ​នៃ​ដីបាន​ធ្វើ​ឲ្យ​​​កសិករ​​អូស្ត្រាលី​បាត់​បង់​ថវិកា​ជាង​១ពាន់​លាន​ដុល្លារ៕ (Radio Australia)

Related Articles

Back to top button
Close
Close