មន្ត្រីជាន់ខ្ពស់ CPP បន្ទោសមេគណបក្ស CNRP ពីបាតុកម្ម

សារព័ត៌មាន​ Cambodia News

ភ្នំ​ពេញ​៖ លោក ហេង សំ​រិន​ ប្រជា​កិត្តិយសគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រជាន​រដ្ឋ​សភា​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​​បន្ទោស​មេ​ដឹង​នាំ​គណ​មក្សសង្គ្រោះ​ជាតិ​ថា បាន​បង្កភាព​ញុះញង់ និង​ភាព​ចលចល​ ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​អនុញ្ញាតិ​ឲ្យមាន​​បញ្ហានេះ​កើត​ឡើង​បន្ត​ ទៀត​ទេ​ ។

1512539_463281510443583_446945784_nថ្លែង ​នៅ​ក្នុង​មិទ្ទិញ អបអសាទរ ខួប​លើ​ទី​៣៥ ថ្ងៃ​៧មករា លោក​ ហេង សំ​រិន​ បាន​ប្រាប់ទៅកាន់​អ្នក​ចូល​រួម​ប្រមាណ​ ៤ម៉ឺន​នាក់​នៅ​មជ្ឈ​មណ្ឌលកោះ​ពេជ្រថា គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ប្រកាស​យ៉ាងម៉ឺងម៉ាត់ថា​ខ្លួន នឹង​​​ធ្វើ​អ្វីៗ​គ្រាប់​យ៉ាង ​ដើម្បី​កា​រពារ​រដ្ឋ​សភា និងរាជ​រដ្ឋា​ភិបាល​ដែល​ដឹង​នាំ​ដោយ​លោក​ ហ៊ុន​ សែន​ ហើយ​មិន​អនុញ្ញាតិ​ឲ្យនរ​ណា​ម្នាក់​មក​បំផ្លាញ​សម្ម​ទិផល ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​​​​សម្រេច​បាន​អស់​រយៈពេល ​៣៥​កន្លងមកនោះទេ​ (៧ មករា ១៩៧៩ – ៧ មករា ២០១៤) ​។

នៅ​​ក្នុង​ សុន្ទរកថារបស់​លោក​ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍ថ្នាក់​ជាតិទាំង​ ១២​ប៉ុស្តិ៍ លោក​ ហេង សំ​រិន​ បាន​ចោទ​ប្រកាន់​ថា មេដឹក​នាំ​គណបក្សប្រឆាំងរបស់​លោក​ សម រង្ស៊ី​ បាន​ព្យា​យាម​​បញ្ចុះ​បញ្ចូលបរទេសឲ្យ​បញ្ឈប់​ការផ្លល់​ជំ​នួយមក​​កម្ពុជា និង​​ធ្វើ​ឲ្យ​ស្ថាន​ភាព​នយោបាយ​កម្ពុជា​​កាន់​តែមាន​ភាព​ស្មុគ្រ​ស្មាញ។

លោក ​ ហេង សំ​រិន​ បាន​បញ្ជាក់​ថា ​នៅចុងក្រោយ​នេះ ​មេ​ដឹក​នាំគណបក្ស​ប្រឆាំងបានដឹកនាំ​បាតុ​កម្ម ដោយ​​បង្កភាព​ចលា​ចល បង្ក​អសន្តិ​សុខជាតិ និង​សន្តាប់​ធ្នាប់​សង្គម​ ព្រម​ទាំង​ធ្វើ​ឲ្យ​ទំ​នាក់​ទំ​នង​កម្ពុជា​ជា​មួយ​​បរទេសបាន​ធ្លាក់​ចុះ​ ហើយ​ចុង​ក្រោយ​នេះ​ មេ​ដឹក​នាំគណបក្ស​ប្រឆាំងបាន​​ទាម​​ទារ​ឲ្យ​លោក​ ហ៊ុន​សែន ​ចុះ​ចេញ​ពី​តំ​ណែង និង​បោះ​ឆ្នោតឡើង​វិញ ដែល​ប្រការនេះគណបក្ស​ប្រជា​ជន​កម្ពុជា​​​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​គណបក្សប្រជាជនកម្ពុជា​សុខចិត្តធ្វើអ្វីៗគ្រប់​យ៉ាង ដើម្បី​ការពារ​រាជ​រដ្ឋាភិបាល​​ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន​ សែន និង​​រដ្ឋសភាដែល​ដឹកនាំ​ដោយ​​រូប​លោក​ផ្ទាល់៕

Related Articles

Back to top button
Close
Close