កម្មករ ៤នាក់ស្លាប់ និងជាង១០នាក់រងរបួស ក្នុងការបង្ក្រាបនៅផ្លូវវ៉េងស្រេង
សារព័ត៌មាន Cambodia News
ភ្នំពេញ ៖ ក្រុមកម្មករ ដើរវាយបំផ្លាញ ទ្រព្យសម្បត្ដិតាមរោង ចក្រសហគ្រាស និងនាំគ្នាបិទផ្លូវវ៉េង ស្រេង ម្ដុំសួនកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយឈានទៅដល់ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាមួយសមត្ថកិច្ច ចម្រុះរាជធានីភ្នំពេញ ដោយមានការផ្ទុះ អាវុធជាច្រើន គ្រាប់ នោះ ក្រុមកម្មករចំនួន ៤នាក់ បានស្លាប់ និងជាង១០ទៀត បានរងរបួស។
សេចក្ដីរាយការណ៍ ពីសមត្ថកិច្ច បាន ឱ្យដឹងថា ក្រោយពីក្រុមកម្មករទាំងនេះបាននាំគ្នា បិទផ្លូវវ៉េងស្រេង បណ្ដាលឱ្យកកស្ទះចរាចរណ៍ ហើយក្នុងដៃមានបំពង់ទីប ដុំថ្ម និងដំបង នោះ ក្រុមសមត្ថ កិច្ចចម្រុះរាជធានីភ្នំ ពេញ ទាំងនគរបាល និងអាវុធហត្ថបានទៅ បំបែក រហូតដល់មានការ ផ្ទុះអាវុធ ជាច្រើនគ្រាប់ បានបណ្តាលឲ្យក្រុមកម្មករចំនួន ៤នាក់ បានស្លាប់ និងជាង១០ទៀត បានរងរបួស។
យ៉ាងណាក៏ដោយស្ថាន ភាពទូទៅ នៅសួនកាណាឌីយ៉ា រហូតមកដល់វេលាម៉ោង ១១ និង១០នាទី ព្រឹកថ្ងៃដដែលនេះ មិនទាន់ធូរ ស្រាលនៅ ឡើយទេ ខណៈដែលកម្លាំងសមត្ថកិច្ច និង ក្រុមកម្មករខាងលើ បាន និងកំពុង ប្រឈម មុខប៉ះទង្គិចជាមួយគ្នានៅឡើយ៕