មន្ទីរ​សម្រាក​ព្យាបាល​ឯក​រាជ្យ ​ត្រូវ​បាន​ក្រុម​កម្មក​រ​វាយ​កម្ទេច​

សារព័ត៌មាន​ Cambodia News

មន្ទីរសម្រាកព្យាបាលឯករាជ្យ ដែលមានទី តាំងស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង។
មន្ទីរសម្រាកព្យាបាលឯករាជ្យ ដែលមានទី តាំងស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង។

ភ្នំពេញ​៖ នៅ​​ម៉ោ​ង​ ​១​០​​​ព្រឹក​ ថ្ងៃ​ទី​​៣ ខែ​មករា ​នេះក្រុ​ម​ប​ង្កអុកឡុ​ក បា​ននាំ​គ្នា ​យក​ដុំថ្ម​និង​ដំបង ​ទៅគប់ និ​ង​វាយ​​បំផ្លា​ញ​ មន្ទី​រសម្រាកព្យា​បាលឯ​ករាជ្យ ដែ​លមាន​ទី ​តាំង​ស្ថិត​នៅ​តាមប​ណ្ដោយផ្លូ​វវ៉េង​ស្រេង​ ​ដោយសា​រតែ​ក្រុ​មទាំង​នេះ​ ខឹ​ងសម្បា​រក្រុ​ម គ្រូពេទ្យខា​ងលើ​ មិ​នទទួលយ​ក​បក្ខពួ​ករប​ស់ខ្លួន​ ដែល​រងរ​បួស​ទៅព្យាបា​ល ។​

មន្ទីរពេទ្យ ​ឯកជន​មួយ ដែល​មាន​យីហោ មន្ទីរ​សម្រាក​ព្យាបាល​ឯករាជ្យ ត្រូវបាន​ក្រុមកម្មករ​វាយ​កម្ទេច​កញ្ចក់ទ្វារ​និង​បង្អួច ព្រមទាំង​បរិក្ខា​ពេទ្យ​មួយ​ចំនួន ខណៈ​កម្មករ​អះអាងថា មន្ទីរពេទ្យ​នេះ​មិន​ព្រម​ព្យាបាល​កម្មករ​ដែល​រង​បួស នៅក្នុង​ហេតុការន៍​ប៉ះ​ទង្គិច​​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់ និង​ក្រុម​កម្មករ​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង​។​

ការប៉ះទង្គិច ​គ្នា​រវាង​កម្លាំង​សមត្ថិ​ច្ច​រាប់រយ​នាក់ និង​កម្មករ​មកពី​បណ្តាល​រោងចក្រ​នានា ក្នុង​រាជធានី​ភ្នំពេញ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា បាន​ឡើង​កម្តៅ​ខ្លាំង​នៅ​ម៉ោង ១០​ព្រឹក​​នេះ ហើយ​ឈាន​ទៅដល់​ប្រើ​កាំភ្លើង​បាញ់រះ​ទៅលើ​ហ្វូង​​កម្មករ បណ្តាលឲ្យមា​ក​ការ​សង្ស័យ​ថា កម្មករ​បី​នាក់​បាន​ស្លាប់ និង​​ជាង​១០​នាក់​ទៀត​រង​បួស​ធ្ងន់​និង​ស្រាល​៕​

Cam8Cam9

 

 

Related Articles

Back to top button
Close
Close