​អ្នក​ជិះ​ឡាន​យន្ត​ផ្លូវ​ឆ្ងាយ​អាច​ប្រឈម​នឹង​ជំងឺ​ឈាម​កក​

សុខភាព​៖ ការអង្គុយ​រយៈពេល​យូរ​នា​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​ច្រើន​​ម៉ោង​តាម​យន្តហោះ​ ឬ​រថយន្ត​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រឈម​ខ្ពស់​ជាមួយ​នឹង​ជំងឺ​ឈាមកក​ជាពិសេស​ សរសៃ​ត្រង់​កំភួន​ជើង ​និង​ភ្លៅ​តែ​ម្តង​។

enjoo-carroឈាមកក​អាច​ហូរ​ចូល​ទៅ​កាន់​ប្រព័ន្ធ​ដង្ហើម​ត្រង់​សួត ប្រព័ន្ធ​សរសៃ​ឈាម​ខួរក្បាល បេះដូង​ និង​បណ្តា​សរីរាង្គ​ដទៃ​ទៀត​បាន ហើយ​ទីបំផុត​វា​អាច​បំផ្លាញ​សរីរាង្គ​ និង​សុខភាព​មនុស្ស​ជា​បន្តបន្ទាប់​ដល់​បាត់បង់​ជីវិត​ទៀត​ផង។

វេជ្ជ​ បណ្ឌិត ​​​ផ្នែក​កាត់​សរសៃ​ឈាម​បេះដូង​​ ​បាន​ឲ្យ​ដឹង​ថា «ប្រសិន​បើ​អ្នក​ជិះ​ឡាន ឬ​យន្តហោះ​យូរ​ម៉ោង ​អ្នក​ត្រូវ​ឧស្សាហ៍​ងើប​ឈរ​ពត់​ខ្លួន​ប្រាណ​ជា​រៀងរាល់​ពីរ​ ម៉ោង​ម្ដង​ដើម្បី​សម្រួល​ចរន្តឈាម ហើយ​មិន​ត្រូវ​អង្គុយ ឬ​ដេក​មួយ​កន្លែង​ឲ្យ​លើស​បួន​ម៉ោង​នោះ​ទេ»។

លោក​អ្នក​ត្រូវ​ផឹក​ទឹក​ឬ​ភេសជ្ជៈ​ឲ្យ​បាន​ច្រើន ​ស្លៀក​ខោអាវ​រលុង​បន្តិច​ និង​ត្រូវ​ទទួលទាន​អាហារ​ណា​ដែល​ងាយ​រំលាយ និង​កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​ពេល​ជិះ​ឡាន ឬ​យន្តហោះ៕ ​សារព័ត៌មាន​ Cambodia News

Related Articles

Back to top button
Close
Close