គណបក្ស​របស់​លោក​ស្រី អាំង សានស៊ូ​ជី នឹង​ចូលរួម​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០១៥

លោកស្រី អាំង សានស៊ូ​ជី អ្នក​ដឹក​នាំ​គណបក្សគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់​ម៉ា​ និយាយ​ថា គណបក្ស​របស់​លោក​ស្រីនឹង​ចូលរួម​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០១៥ ទោះ​បីជា​លោក​ស្រី​មិន​អាច​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​បាន​ក៏​ដោយ​ចុះ។

អ្នក ​នាំពាក្យ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​សម្រាប់​ប្រជាធិបតេយ្យ​ បាន​បញ្ជាក់​ថា គណបក្ស​របស់​លោក​នឹង​ឈរ​ឈ្មោះ​ទោះបីគ្មាន​ការ​កែ​រប្រែ​រដ្ឋ​ធម្មនុញ្ញរបស់​ ប្រទេស​មីយ៉ាន់​ម៉ា​ក៏ដោយចុះ។ រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​មីយ៉ាន់​ម៉ា​ ហាម​​អ្នក​ណា​ដែល​មាន​បុត្រ​ មាន​សញ្ជាតិ​ផ្សេង​ពី​សញ្ញាតិ​មីយ៉ាន់ម៉ា មិន​ឲ្យ​​ឈរ​ឈ្មោះជា​ប្រធានាធិបតី​បាន​ទេ។

សូម​ជំរាបថា​ បុត្រប្រុស​ទាំងពីរ​របស់​លោក​ស្រី អាំង សានស៊ូ​ជី មាន​សញ្ជាតិ​អង់គ្លេស។

កាលពីឆ្នាំ ២០១០ គណបក្ស​សម្ព័ន្ធ​ជាតិ​សម្រាប់​ប្រជាធិបតេយ្យ បាន​ធ្វើ​ពហិកា​មិន​ចូល​រួម​ឈរឈ្មោះ​បោះ​ឆ្នោត​ទេ ដោយ​យល់​ថា ការ​បោះ​ឆ្នោត​នោះ​មិន​មាន​លក្ខណៈប្រជាធិតេយ្យ​ទេ​ព្រោះ​រដ្ឋ​ធម្មនុញ្ញ​ដែល ​អនុម័ត​នៅ​ឆ្នាំ ២០០៨ ក្រោម​ការ​ដឹកនាំ​របស់របប​​យោធា​មាន​ចន្លោះ​ប្រហោង​ដែល​បណ្តោយ​ឲ្យ​កងទ័ព​នៅ ​មាន​ឥទ្ធិពល​ក្នុង​រដ្ឋាភិបាល។

នៅ​ពេល​មាន​ការ​កែ​ប្រែរដ្ឋ​ ធម្មនុញ្ញ​នៅឆ្នាំ ២០១២ គណបក្ស​សម្ព័ន្ធ​ជាតិ​សម្រាប់​ប្រជាធិបតេយ្យបាន​ចូល​រួម​ការ​បោះ​ឆ្នោត​ បំពេញ​មុខ​តំណែង​សភាដែល​ទំនេរ ហើយ​បាន​ឈ្នះ​កៅអី ៤៣ ក្នុង​ចំណោម​កៅ​អី ៤៥ ក្នុង​សភា​ទាំង​ពី​រ​ថា្នក់៕ (Radio Australia)

Related Articles

Back to top button
Close
Close