ប្រធានាធិបតី​ស៊ីរីព្រម​ចរចា​សន្តិភាព

ក្នុង​លិខិត​មួយ​ដែល​លោក​ប្រធានា​ ធិបតី​ស៊ីរី​ បាន​សរសេរ​ថ្វាយ​សម្តេចសង្ឃ​ កាតូលិក Pope Francis លោក Bashar al-Assad បញ្ជាក់​ថា រូប​លោក​ត្រៀម​ខ្លួនរួច​​ស្រេច​ហើយ​សម្រាប់​កិច្ច​ចរចាសន្តិភាព។

ទូរទស្សន៍ ​រដ្ឋ​របស់​ប្រទេស​ស៊ី​រី​បាន​បង្ហាញ​សារ​នៃ​លិខិត​នេះ ដែល​លោក​ប្រធានា​ធិបតី​ Bashar al-Assad បានថ្លែងអំណរគុណ​​សម្តេច​សង្ឃ​​​ដែលបាន​ធ្វើ​សារ​អំពាវនាវ​​ក្នុងឱកាស​បុណ្យ ​ណូអែល​ឲ្យ​បញ្ចប់​ជម្លោះ។

លិខិត​ឆ្លើយ​តប​នេះ ធ្វើ​ការ​ថ្កោល​ទោស​រដ្ឋាភិបាល​បរទេស​ដែល​ពាក់​ព័ន្ធ​នឹង​សង្រ្គាម​ស៊ីវិល​ នៅ​ស៊ីរី។ លិខិត​នេះ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​ទាំង​នោះ​ គួរ​តែគោរព​សិទ្ធ​ពលរដ្ឋ​ស៊ី​រី​ ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹក​នាំ​របស់​ពួក​គេតាម​រយៈការ​បោះ​ឆ្នោត។

សូម ​ជម្រាប​ថា ក្នុង​រយៈពេល​ ពីរ​សប្តាហ៍ចុង​ក្រោយ​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ ៥០០ នាក់​ដែរ​បាន​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​កងទ័ព​ ស៊ីរី៕ (Radio Australia)

Related Articles

Back to top button
Close
Close