មេដឹកនាំក្រុមប្រឆាំងរបស់ប្រទេសបង់ក្លាដែសលោកស្រី Khaleda Zia ខកខានដឹកនាំបាតុករ
មានការអះអាងជាច្រើនថា ប៉ូលិសរបស់បង់ក្លាដេស្ហ បានរារាំងលោកស្រី Khaleda Zia មេដឹកនាំបក្សប្រឆាំងនៅបង់ក្លាដេស្ហមិនឲ្យចេញពីផ្ទះ ទៅដឹកនាំក្បួនបាតុករដើម្បីបង្អាក់ការបោះឆ្នោតសកលនៅខែក្រោយ នេះ ជាសកម្មភាពដែលរដ្ឋាភិបាលហាមប្រាម។
ជំនួ យការរបស់លោកស្រីឈ្មោះ Shamsher Mobin Chowdhury ដែលលោកក៏ជាអនុប្រធានគណបក្សអ្នកជាតិនិយមបង់ក្លាដែស (Bangladesh Nationalist Party, BNP)ដែរនោះ ឲ្យដឹងថា ប៉ូលិសមួយក្រុមបានឃាត់ឡានលោកស្រី ពេលរថយន្តលោកស្រី ហៀបបរចេញពីផ្ទះលោកស្រី ដើម្បីជូនលោកស្រីទៅចូលរួមដើរក្បួនក្នុងទីក្រុងជាមួយហ្វូងបាតុករ ដែលកំពុងតែបះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស។
គណបក្សអ្នកជាតិ និយមបង់ក្លាដេស្ហស និងសម្ព័ន្ធមិត្តរបស់បក្សនេះ បានធ្វើបាតុកម្មតវ៉ាដែលបណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់ ប៉ុន្មានសប្តាហ៍មកហើយ ក្នុងគោលបំណងបង្ខំឲ្យលោកស្រីនាយករដ្ឋមន្ត្រីSheikh Hasina ចុះចេញពីអំណាចមុនការបោះឆ្នោតមកដល់។
បក្ស ប្រឆាំងប្រកាសថានឹងធ្វើពហិការមិនចូលរួមបោះឆ្នោតនៅថ្ងៃទី ៥ ខែមករា ខាងមុខនេះ លើកង្វល់ដែលថានឹងមានការលួចបន្លំលទ្ធផលបោះឆ្នោត៕ (Radio Australia)