អ្នក Facebook ម្នាក់ផ្ញើសារគំរាម លោក សម រង្ស៊ី និងលោក កឹម សុខា
ភ្នំពេញ៖ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក(Facebook)ម្នាក់ទៀត ឈ្មោះ Dein Sokhom បានផ្ញើសារគំរាមថា ប្រឆាំងនឹងថា្នក់ដឹកនាំគណបក្សសង្គ្រោះ ជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ដោយភា្ជប់ជាមួយរូបថតអាវុធជាច្រើនប្រភេទទៀតផង។
ក្នុងគណនី ហ្វេសប៊ុកឈ្មោះ Dein Sokhom ដែលមាននិន្នាការប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ បានបង្ហាញរូបភាព កាំភ្លើងខ្លី វែងជាច្រើនដើម និងគ្រាប់ជាច្រើនបង់ ដោយសរសេរថា «ពួក យើងត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ! សុខចិត្តស្លាប់ទាំងពូជ តែមិនសុខចិត្តឲ្យ(ឆ្កែ) លោក សម រង្ស៊ី និង លោក កឹម សុខា ដឹកនាំប្រទេសជាដាច់ខាត»។
សូមរំលឹកថា កាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅនេះ គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃរួចហើយ ចំពោះការគំរាមបាញ់សម្លាប់ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទៅលើមេដឹកនាំ របស់ខ្លួន គឺលោក កឹម សុខា ដោយមានភ្ជាប់ទាំង CD រូបភាព កាំភ្លើងខ្លីមួយដើម និងគ្រាប់ចំនួន ៧ ៕ Cambodia News