ហេតុផលស្ដ្រីសម្រាលកូនមិនរួច
វត្តី/Cambodia News
សុខភាព៖ ស្ដ្រីគ្រប់រូបពិតជាចង់ឱ្យកូនមានសុខភាពល្អ រឹងមាំ និងស្រស់ស្អាតនៅពេលដែលកូនខ្លូនបានចេញមករស់នៅពិភពខាងក្រៅ ។ អាងត្រគាកស្ដ្រីមានតួនាទីសំខាន់ណាស់ ជាសរីរៈភេទរបស់ស្ដ្រី មិនតែប៉ុណ្ណោះត្រគាកក៏ជាអ្នកទ្រទ្រង់នូវសរីរៈផ្សេងៗទៀត របស់ស្ដ្រី ដែលអាចបញ្ចៀសគ្រោះថ្នាក់ដោយសារមេរោគទៀតផង។
ហេតុផលស្ដ្រីសម្រាលកូនមិនរួច អាចបណ្តាលមកពី មាត់ស្បូនបើកមិនប្រក្រតី , មាត់ស្បូនរឹង មិនទន់ជ្រាយ, កម្លាំងកន្ដ្រាក់របស់សាច់ដុំស្បូនមិនប្រក្រតី, មានដុំអ្វីមួយរាំងស្ទះនៅមុខដំណើរសម្រុតចុះរបស់ទារកដែលត្រូវសម្រាល, ឆ្អឹងអាងត្រគាករបស់ម្ដាយខុសខ្នាត, និងអាចមកពីទារកនៅក្នុងផ្ទៃ។
ការសម្រាលធម្មតា ទារកក្នុងផ្ទៃត្រូវបង្ហាញកំពូលក្បាលមកមុន ផ្ទុយទៅវិញករណីបង្ហាញគូទមុន(ចំពោះអ្នកកូន ដំបូង) បង្ហាញមុខមកមុន និងបង្ហាញថ្ងាសមកមុន ទារកខ្លះទៀតមានទំហំធំពេក ឯខ្លះទៀតបំពាក់ទៅដោយដុំពកនៅលើកញ្ចឹងកឬ នៅកញ្ចូញគូទ និងខ្លះទៀតមានក្បាលធំពេក។ ទាំងនោះជាមូលហេតុដែលធ្វើឱ្យមាតាមួយចំនួនសម្រាលកូនមិនអាចរួច ហើយតម្រូវ ធ្វើការវះកាត់ ដើម្បីដោះស្រាយបញ្ហា។
ការចាក់ថ្នាំឱ្យមាត់ស្បូនបើកក្ដី ការចាក់ថ្នាំឱ្យឈឺពោះក្ដី វាអាចទទួលផលល្អ លុះត្រាណាការសម្រាលនោះគ្មានឧបសគ្គ។ ផ្ទុយទៅវិញចំពោះស្ដ្រីឈឺពោះសម្រាលហើយជួបប្រទេះបញ្ហាដូចបានរៀបរាប់ ខាងលើ ការចាក់ថ្នាំឱ្យស្បូនបើក ឬឱ្យឈឺពោះនោះ ជាអាវុធដ៏គ្រោះថ្នាក់បំផុតសម្រាប់បញ្ចប់ជីវិតមាតានិងទារក៕