កម្មករ​បន្ត​ប្រមូល​ផ្តុំ​នៅ​មុខ​រោង​ចក្រ​ និង​ដង្ហែ​មក​ទីលាន​ប្រជាធិ​បតេ​យ្យ​

IMG_7397ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ កម្មករ​រាប់រយ​នាក់ កំពុងតែ​បន្ត​ប្រមូលផ្តុំ​គ្នា និង​ដង្ហែ​មក​ពី​ទីលាន​ប្រជាធិ បតេយ្យ ដើម្បី​ចូល​រួម​តវ៉ា​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ​។​

​កម្មករ​រាប់រយ​នាក់ បាន​កំពុងធ្វើដំណើរ​តាម​រថយន្ត​ជា​បណ្តើរៗ​មក​ទីលាន​ប្រជាធិប​តេយ្យ​​។ ចំណែក ​កម្មករ​មួយ​ចំនួន​ទៀត​ កំពុងតែ​ប្រមូលផ្តុំ​គ្នា​នៅ​តាម​រោងចក្រ ដោយ​នឹង​ដើរ​ដង្ហែ​មក​ទីលាន​ប្រជាធិបតេយ្យ​។​

​កម្មករ បានឲ្យដឹងថា រោងចក្រ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​បិទទ្វារ មិន​ឲ្យ​កម្មករ ចេញ​មក​តវ៉ា​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ណែនាំ​ឲ្យ​រោងចក្រ បិទទ្វារ​បណ្តោះអាសន្ន ដើ​ម្បី​បង្កា​ហានិភ័យ​មួយចំនួន​ដែល​អាច​កើតឡើង​៕ យុវវ័យថ្មី​

Related Articles

Back to top button
Close
Close