នាយករដ្ឋមន្រ្តី​ថៃ​ស្នើ​ក្រុមប្រឹក្សា​កំណែ​ទម្រង់​ជាតិ​ជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ

លោក​ស្រី យីង​ឡាក់ ស៊ីណាវ៉ាត្រនាយករដ្ឋមន្រ្តី​ថៃ​បាន​ស្នើ​ឲ្យ​​​ក្រុមប្រឹក្សា​កំណែ​ទម្រង់​ ជាតិ​ដែល​ទើប​នឹង​បង្កើត​ថ្មី ជួយ​​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ​នយោបាយ​ដែល​កំពុង​​ជាប់​គាំងក្នុង​ ប្រទេស​។

លោក​ស្រី​ យីងឡាក់​ ស៊ីណាវ៉ាត្រ​ បាន​ប្រកាស​​តាម​​ទូរទស្សន៍​ថៃ​ថា​ ក្រុមប្រឹក្សា​កែ​ទម្រង់​ជាតិ​ នឹង​ផ្តល់​មធ្យោបាយ​មួយ​ចំនួន​ដើម្បី​​កែ​ទម្រង់​ប្រព័ន្ធ​នយោបាយ​ក្នុង​ ប្រទេស​។

លោក​ស្រី​មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​កំណែ​ទម្រង់​មួយ​នេះ​អាច​ផ្តល់​មធ្យោបាយ​​បាន​ឆាប់​ក្នុង​​ រយៈពេល​យ៉ាង​យូរ​ពីរបី​​សប្តាហ៍​ទៀត​ ហើយ​បាន​​សន្យា​ថា​​ នឹង​អនុវត្ត​តាម​​សំណើ​ទាំង​ឡាយ​ដែល​ក្រុម​ប្រឹក្សា​នេះដាក់​ជូន​។

យ៉ាង ​ណា​មិញ​ សេចក្តី​ប្រកាស​នេះដែល​បាន​ចេញ​ឡើង​ប៉ុន្មាន​អាទិត្យ​ក្រោយ​ការ​ធ្វើ​ មហាបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នោះ ​ត្រូវ​បាន​ក្រុម​បាតុករ​​ច្រាន​ចោល​ភ្លាម​ៗ​៕ (Radio Australia)

Related Articles

Back to top button
Close
Close