ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា កោះហៅសមាជិក និងអ្នកសារព័ត៌មានទាំងអស់ក្នុងវេទិការតុមូលក្រោមប្រធានបទស្តីពី «ការពិភាក្សាអំពីច្បាប់ពីសិ ទ្ធិទទួលបានព័ត៌មាន» ដែលត្រូវធ្វើ ឡើងនៅម៉ោង ៨ និង៣០ នាទី ថ្ងៃទី ៣០ ធ្នូ ២០១៣ ខាងមុខនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
វេទិកានេះមានសារៈសំខាន់ណាស់ សម្រាប់អ្នកកាសែតក្នុងការបង្ហាញនូវគោលបំណង និងសំណូមពរដែលជាអនុសាសន៍ទៅរាជរដ្ឋាភិបាលពីនិត្យ និងដាក់បញ្ចូលទៅសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលជាច្បាប់ទាក់ទងនឹងផលប្រយោជន៍អ្នកកាសែតការលើកកម្ពស់វិជ្ជាជីវៈ និងលទិ្ធប្រជាធិតេយ្យនៅកម្ពុជា៕ Cambodia News