អតីតអ្នកភូមិបឹងកក់ និង សមត្ថកិច្ចប៉ះទង្គិចគ្នានៅមុខសាលាក្រុង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះ ប្រជាពលរដ្ឋអតីតតំបន់ បឹងកក់ រួមជាមួយព្រះសង្ឃ បានប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច នៅមុខសាលារាជធានីភ្នំពេញ ទាក់ទងទៅនឹងការ ស្វែងរកអន្តរាគមន៍ដោះស្រាយជាសំណងបន្ថែម។
ក្រុមអតីតអ្នកភូមិបឹងកក់ បានប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចចម្រុះដោយមាន ការប្រទាញប្រទង់គ្នារយៈពេលខ្លី ខណៈពួកគេចង់លើកគ្នាបិទកំណាត់ផ្លូវព្រះមុនីវង្សមុខសាលារាជធានីភ្នំពេញ ធ្វើឲ្យមានការកកស្ទះចរាចរ ដោយមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច។
គួរបញ្ជាក់ ផងដែរថា ជាច្រើននាក់ ប្រជាពលរដ្ឋអតីត តំបន់បឹងកក់ បាននាំគ្នាមកកាន់ខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីតវ៉ា ឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ដោះស្រាយជាសំណងបន្ថែមដល់ពួកគាត់ ដែលបានចាកចេញតំបន់បឹងកក់ទៅរស់នៅតំបន់ផ្សេង ឯជាយរាជធានីភ្នំពេញ ដោយក្រុមប្រជាពលរដ្ឋទាំងនោះបានបិទផ្លូវផងដែរ៕ Cambodia News