វិបត្តិនៅស៊ូដង់ខាងត្បូងធ្ងន់ធ្ងរទៅ
បេសកកម្មរបស់អង្គការសហប្រជាជាតិ ប្រចាំ ប្រទេស ស៊ូដង់ខាងត្បូងនិយាយថា ខ្លួនបានប្តូរទីតាំងធ្វើការរបស់មន្រ្តីមិនចាំបាច់របស់ខ្លួន ចេញពីក្នុងប្រទេសនេះហើយ ដោយសារតែអំពើហឹង្សាដែលរីករាលដាលធំទៅក្នុងប្រទេសនេះ។
ការ ប្រយុទ្ធគ្នា រយៈពេល ៦ ថ្ងៃរវាងកម្លាំងរដ្ឋាភិបាលនិងពួកក្រុមប្រឆាំងបណ្តាលឲ្យមនុស្សជាង ៥០០ នាក់បានស្លាប់ ហើយរាប់ពាន់នាក់ទៀត ត្រូវធ្វើការផ្លាស់ទីលំនៅ។
កម្មករអន្តរជាតិខាងរ៉ែប្រេងឆៅជា ច្រើនដែលបានរត់គេចពីការប្រយុទ្ធគ្នា បាននិយាយថាសហសេវិករបស់ខ្លួនជាជនជាតិស៊ូដង់ត្រូវគេសម្លាប់ដោយ អារក ហើយដៃរបស់ពួកគេត្រូវគេវាយកម្ទេចនឹងដុំថ្ម។
អង្គការ សហប្រជាជាតិនិយាយថា ខ្លួនបានដឹកបុគ្គលិករបស់ខ្លួនតាមយន្តហោះចេញពីប្រទេសស៊ូដង់ខាង ត្បូងទៅប្រទេសជិតខាង គឺប្រទេស Uganda៕ (Radio Australia)