គឹម លីហ្សាក្រោយរៀបការមិនទាន់ចេញទៅរស់នៅអូស្ត្រាលី
ភ្នំពេញ៖ តារាចម្រៀងនិងវិវត្តន៍ខ្លួនជាអ្នកសម្តែងយ៉ាងប៉ិនប្រស ព្វកញ្ញាគឹម លីហ្សា បានចូលរោងការសំពះផ្ទឹមជាមួយកន្លង់កូនខ្មែរនៅអូស្ត្រាលីលោក គីវ វុទ្ឋីមានតួនាទីជាគ្រូពេទ្យកាលពីថ្ងៃទី១៨ ធ្នូ មុនពេលចូលរោងការជា មួយស្វាមីនៅនាយសមុទ្រលីហ្សាបញ្ជាក់ថានាងគ្រោងចេញទៅសាងជីវិតថ្មីនៅទីនោះជា មួយស្វាមីនាងដោយលះបង់សិល្បៈទាំងស្រុង។
ប៉ុន្តែឆ្លើ យតបរឿងនេះឡើងវិញគឹម លីហ្សា បានផ្តល់តម្រុយថានាងពន្យាពេលនៅស្រុកយើងសិនព្រោះមិនទាន់រ ត់ការចេញទៅអូស្ត្រាលីរួចរាល់នៅឡើយ។នៅថ្ងៃរៀបការ កញ្ញាគឹមលីហ្សា ជាមួយលោកគីវ វុទ្ឋីជាអាណិកជននៅដែនដីអូស្ត្រាលីដែលបានប្រារព្ឋនៅឯគេហដ្ឋានរបស់ នាងមានទីតាំងតាមបណ្តោយផ្លូវ៣៧១នោះមានការចាប់អារម្មណ៍ថានៅ សង្គមសិល្បៈពេលនេះសម្បូរតារាៗល្បីឈ្មោះរៀបការណាស់ពិតជាឆ្នាំដែលមា នការចាប់អារម្មណ៍ជាងពេលណាទាំងអស់។
ចំពោះគឹម លីហ្សា ដែលបានចូលរោងការផ្ញើជីវិតជាមួយស្វាមីរាងសង្ហាជា អ្នកនៅក្រៅប្រទេសនេះនាងបានសម្រេចចិត្តបិទបេះដូ ងទាំងស្រុងហើយដោយបានប្រគល់ស្នេហ៍ជូនម្ចាស់ចិត្តនាង ជាគ្រូពេទ្យដើម្បីសាងជីវិតថ្មីនៅទឹកដីដ៍ជឿនលឿននោះ។
គឹមលីហ្សាដែលពេលនេះក្លាយជាភរិយាគេនិង ត្រៀមតួនាទីជាមេផ្ទះដូចនារីទូទៅបានថ្លែងទាំ ងទឹកមុខរីករាយថានាងមានការរំភើបចិត្តណា ស់ដែលបានឈានដល់ថ្ងៃសំពះផ្ទឹមឆ្លងកាត់ប្រពៃណីខ្មែរសាកស មជាអ្នកសិល្បៈដែលនេះជាបំណងដែលនាងបានគិតយូ រមកហើយព្រោះស្ត្រីខ្មែរសំខាន់ណាស់ការបំពេញមុខមាត់ គ្រួសារតាមរយៈរូបភាពមង្គលការនេះ។
នាងរៀបការ ជាមួយស្វាមីរបស់នាងរួចរាល់មែនតែនៅចេញមុ ខសិល្បៈដដែលទេដោយមិនសូវដូចមុនព្រោះរង់ចាំឲ្យ ស្វាមីរត់ការទៅអូស្រ្តាលីសិនដោយសារតែគាត់កំពុង តែចាត់ចែង។អ៊ីចឹងហើយទើបនាងនៅតែមានមុខមកស ន្សំពិន្ទុក្នុងសិល្បៈមួយរយៈទៀតសមតាមបំណងដែលនាង ចិត្តមិនដាច់ផងនោះ។
ទោះយ៉ាងណានាងមិនមែ នប្រឡូកសិល្បៈឲ្យពេញទំហឹងដូចមុនទេនាង លាឈប់គឺឈប់ហើយគ្រាន់តែចាំពេលវេលាមួយរយៈទៀត ប៉ុណ្ណោះ។ចំនែករឿងយកកូនចៅនោះនាងអាស្រ័យលើពេលវេ លាកំនត់ប៉ុណ្ណោះមានពេលណាក៍បានព្រោះយើងពេញវ័យស មធ្វើជាឪពុកម្តាយគេដែរ៕ ស.រ/Cambodia News