បក្ស​សង្គ្រោះ​ជាតិ​ចោទ​ថា ​ការ​មិន​ប្រមូល​សំរា​ម​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ជា​គំនិត​របស់​អាជ្ញា​ធរ​

ភ្នំ​ពេញ​៖ នៅ​ព្រឹកថ្ងៃទី២១ ខែធ្នូរ​នេះ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​បាតុករ​ថា ការ​ដែល​ក្រុមហ៊ុន ស៊ិន​ទ្រី មិន​មក​ប្រមូល​សំរាម​នៅ​ជុំវិញ​ទីលាន​ប្រជាធេបតេយ្យ ព្រោះ​តែ​អាជ្ញាធរ​បញ្ជា​មិនឲ្យ​ចូលទៅប្រមូល​។​

garbage-2013-12-21លោក អេង ឆៃអ៊ាង បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​ក្រុម​បាតុករ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ២១ ខែ​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​ថា មន្ត្រី​អាជ្ញាធរ​មាន​ចេតនា​បង្កបញ្ហា​ដល់​ការធ្វើ​បាតុកម្ម​របស់​ខ្លួន ដោយ​បាន​ហាមឃាត់​ក្រុមហ៊ុន​ស៊ិន​ទ្រី ​ចូល​ប្រមូល​សំរាម​នៅ​ជុំវិញ​នោះ នាំឲ្យ​មាន​ផលវិបាក​ដល់​បាតុករ បន្ទាប់​មក​គណបក្ស​សង្គ្រោះ​ជាតិ​បានជួ​លឡាន​ផ្សេងម​កដឹកសំរាម​ចេញ តែ​ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ចាក់ដាក់​កន្លែង​ចាក់សំ​រាម​ទៀត​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បាន​លើកឡើង​ថា អាជ្ញាធរ​មិន​ដែល​រារាំង​ប្រមូល​សំរាម​អី​នោះទេ ហើយ​កិច្ចការ​រក្សា​បរិស្ថាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​សាលា​រាជធានី​មិន​ ទទួលខុសត្រូវ​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធានារ៉ាប់រង​ដោយ​ខ្លួនឯង​៕ នាង/Cambodia News

Related Articles

Back to top button
Close
Close