បក្សប្រឆាំង នៅតែបន្តធ្វើបាតុកម្ម ទោះបីលោក ហ៊ុន សែន បញ្ជាក់ថា គ្មានការបោះឆ្នោតឡើងវិញ
ភ្នំពេញ៖ ក្រោយពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា គ្មានការបោះ ឆ្នោតឡើងវិញ និងគ្មានការចុះចេញពីតំណែង ភ្លាមៗនោះ មន្រ្តីគណបក្សសង្រ្កោះជាតិ បានអះអាងជំហររបស់បក្ស គឺនៅតែបន្តធ្វើបាតុកម្មជារៀងរាល់ថ្ងៃ ទាល់ តែមានដំណោះស្រាយណាមួយ។
លោក ហូ វណ្ណ មន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះ ជាតិបញ្ជាក់ថា ជំហររបស់បក្សនៅតែបន្ត ធ្វើបាតុកម្ម មិនរុញរានោះទេ ទោះបីជាមានការបញ្ជាក់ ជំហររបស់សម្តេច ទាក់ទងទៅនិងវិធានការណ៍ផ្លូវច្បាប់ ចំពោះក្រុមបាតុករ។
ទាក់ ទងទៅនឹងការធ្វើបាតុកម្មនេះដែរ សាលារាជធានីភ្នំពេញ បានជូនដំណឹងដល់គណបក្ស សង្គ្រោះជាតិ ត្រូវតែកែលំអដូចជា បញ្ហាបរិស្ថាន អនាម័យ នៅទីលានប្រជាធិបតេយ្យ និងសួនច្បារសាធារណៈ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ចរាចរណ៍ តាម ដងផ្លូវ ការគ្រប់គ្រងកម្លាំងនាក់ ចូលរួមបាតុកម្ម និងការសម្តែងមតិ និងការប្រើពាក្យសម្តី ប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថ ប្រាសនិយាយប្រាសចាកពីព្រំដែន នៃសិទ្ធិសម្តែងមតិ ដែលមានចែងក្នុងច្បាប់។
គណៈអភិបាល រាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមំាថា ប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិ និងសហការជាមួយ សាលារាជធានីភ្នំពេញ ដើម្បីអនុវត្ត ឲ្យបានត្រឹមត្រូវតាមច្បាប់ និងបទបញ្ជានានា ជាធរមានប្រកបដោយស្មារតី ទទួលខុសត្រូវ ចំពោះផលប្រយោជន៍ជាតិ ដើម្បីបុព្វហេតុ ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា៕ Cambodia News