លោក ហ៊ុន សែន ច្រានចោលសំណើរបស់បក្សប្រឆាំង
ពេញ៖ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ចេញពីប្រជុំសភាដើម្បីបោះឆ្នោតតែងតាំង លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលត្រូវបំបែកជាពីរនោះ ថាការបោះឆ្នោតឡើងវិញ មិនអាចធ្វើទៅបានទេ ព្រោះសភាបច្ចុប្បន្នមិនត្រូវបានរំលាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

គណបក្សសង្គ្រោះជាតិ បានដាក់ឱសាទវាទចំនួន៣ខែ ឲ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា រៀបចំបោះឆ្នោតឡើងវិញ ហើយលោកនាយករដ្ឋមន្រី្ត ហ៊ុន សែន ចុះចេញពីតំណែង និងព្រមានបាតុកម្មបិទផ្លូវ នៅដើមឆ្នាំ២០១៤ខាងមុខនេះ។
ទាក់ទងទៅនឹងការដាក់ឱសាទវាទខាងលើនេះ លោកនាយករដ្ឋមន្ត្រីបានព្រមានតបទៅគណបក្សសង្គ្រោះជាតិ ដែលចង់ធ្វើបាតុកម្មបិទផ្លូវនោះ ដោយលើកឡើងថា ប្រសិនបើបាតុកម្មឈានដល់ការបិទផ្លូវ គឺការខុសច្បាប់ ហើយរដ្ឋាភិបាលនឹងឆ្លើយតបតាមវិធានការផ្លូវច្បាប់។
បាតុកម្មបិទផ្លូវ គឺជាការបិទឈាមខ្លួនឯង សមត្ថកិច្ចនឹងប្រើកម្លាំងបង្ក្រាប ដូច្នេះលោក ក៏អំពាវនាវទៅកាន់បក្សប្រឆាំង ឲ្យមានការប្រុងប្រយ័ត្នចំពោះបាតដៃទីបី ទាក់ទងទៅនឹងបាតុកម្មរបស់គណបក្សប្រឆាំងនៅពេលនេះនិងត្រូវមើល ឃើញផលប្រយោជន៍ជាតិជាធំផង៕ Cambodia News