គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ បដិ​សេធ​ករណី​ដក​អសនៈ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ពី​សភា​

ភ្នំ​ពេញ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បដិសេធ​ចំពោះ​ការលើកឡើង​ថា គណ​បក្សកាន់អំណាច កំពុង​ចាត់​​វិធានការ​​ដក​អាស​នៈ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ  ដែល​ជាប់​ឆ្នោត​​អាណត្តិ​ទី​៥​​នេះ ចំនួន​៥៥​​អាសនៈ​​ដោយ​​ចាត់ទុកថា​ជា​ព័ត៌មាន​មិន​ពិត​។

លោកខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីដល់អ្នកសារព័ត៌មាននៅសាន់វេ កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ។
លោកខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីដល់អ្នកសារព័ត៌មាននៅសាន់វេ កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ។

ក្នុង​​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ស្នាដៃ​សរសេរ​បទ​យ​ការណ៍ ស្តីពី​ការ​ប្រែប្រូល​អាកាស​ធាតុ ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM កាល​ពី​​​ព្រឹក​​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ឆ្នាំ ២០១៣ នៅ​សណ្ឋាគារ​សាន់វេ ​លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​មាន​ប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​មាន​បំណង​ដក​អសនៈ របស់​គណបក្ស​​សង្គ្រោះ​​ជាតិ​ពី​សភា​នោះ​ទេ។

លោកបន្ត​ថា លើកលែង​តែ​បក្សប្រឆាំង​មួយ​នេះ ច្រាន​​ចោល​មិន​យក​អាស​នៈ​ដែល​ខ្លួន​មាន ​ដោយ​​ គណបក្ស​​សង្គ្រោះ​ជាតិ​ គ្រាន់​តែ​មិន​ចូលប្រជុំ​ប៉ុណ្ណោះ ដូច្នេះ​មិន​អាច​ដក​បាន​ទេ ហើយ​​​មាន​បញ្ហា​អ្វី​មាន​តែ​ក្រុមប្រឹក្សាធម្មនុញ្ញ​​ទេ​ ដែល​ហ៊ាន​សម្រេច​ថា​យ៉ាង​ណា​​នោះ​៕ Cambodia  News

Related Articles

Back to top button
Close
Close