ប្រាក់​ដុល្លារ​អូស្ត្រាលី​នឹង​បន្ត​ធ្លាក់​ចុះ​ក្នុង​រយៈពេល​យូរ

អ្នក​​វិភាគ​លើ​រូបិយវត្ថុ​​របស់​ ធនាគារ Westpac នៅ​ក្នុងប្រទេស​អូស្រ្តាលី ​និយាយ​ថា ​ការ​​កាត់បង្រួម​ចុះ​នូវ​​វិធានការ​របស់​នាគារ​ជាតិ​​នៃ​សហរដ្ឋ​អាម៉េរិក​ ក្នុង​​ចាយ​ប្រាក់​ដើម្បី​ស្ដារ​​សេដ្ឋកិច្ច​​នោះ ​នឹង​ជំរុញ​ឲ្យ​តម្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​បន្ត​ធ្លាក់​ចុះ​ក្នុង​ រយៈពេល​យូរ​ថែម​ទៀត។

កម្មវិធី ​ទិញ​ប័ណ្ណ​បំណុល (bond-buying program) ​របស់​​ធនាគារ​ជាតិ​អាម៉េរិក​នឹង​ត្រូវ​​​រួញ​ចុះ​​ទឹកប្រាក់​​ពី​ ៨៥​ពាន់​លាន​ដុល្លារ​អាម៉េរិក មក​នៅ​ត្រឹម​​៧៥ពាន់​​លាន​ដុល្លារ​អាម៉េរិក​វិញ​ក្នុង​មួយ​ខែ ដែល​​​នឹង​ត្រូវ​ចាប់​អនុវត្ត​ ក្នុង​ខែ​មករា​ខាង​មុខ​នេះ​ហើយ​។ ​

លោក Robert Rennie ​ប្រធាន​ផ្នែក​ប្ដូរ​​រូបិយវត្ថុបរទេស​​​​​​​សកល​របស់​ធនាគារ​ Westpac បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​ធនាគារ​ជាតិ​អាម៉េរិក​នេះ​ នឹង​ជួយ​ឲ្យ​ធនាគារ​ជាតិ​អូស្ត្រាលី​ទទួល​ជោគជ័យ​លើ​​ផែនការ​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​ធ្លាក់​ចុះ។ លោក​មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​គឺ​ជា​​អំណោយ​ផល​ល្អ​​ ក្នុង​រយៈពេល​វែងសម្រាប់​ប្រទេស​អូស្រ្តាលី៕(Radio Australia)

Related Articles

Back to top button
Close
Close