អូស្ត្រាលីខាងត្បូងជំរុញការវិនិយោគមកពីចិន
រដ្ឋាភិបាលប្រចាំរដ្ឋអូស្ត្រាលីខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយធនាគារនាំមុខចិន។
អនុស្សរណៈ យោគយល់គ្នាជាមួយធនាគារអភិវឌ្ឍន៍ចិននេះមានរយៈពេល មួយឆ្នាំចាប់ពីរដ្ឋាភិបាលប្រចាំរដ្ឋអូស្ត្រាលីខាងត្បូងចាប់ផ្តើម យុទ្ធសាស្រ្តធ្វើទំនាក់ទំនងជាមួយចិន។
លោក Tom Kenyon រដ្ឋមន្រ្តីក្រសួងផលិតកម្ម ភាពច្នៃប្រឌិត និងពាណិជ្ជកម្ម មានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នានេះនឹងជំរុញការវិនិយោគពីប្រទេសចិនក្នុង រដ្ឋឲ្យកាន់តែច្រើនឡើង។ លោកមានប្រសាសន៍ថា ក្រុមហ៊ុនចិននឹងមានភាពងាយស្រួលក្នុងការចូលមកវិនិយោគក្នុងរដ្ឋ អូស្ត្រាលីខាងត្បូង ដូចជាក្រុមហ៊ុនមកពីខេត្ត Shandong និងមកពីតំបន់ផ្សេងៗទៀតក្នុងប្រទេសចិនជាដើម៕ (Radio Australia)