អ៊ិតសេដ្ឋា ត្រូវបានគេត្មះ​ដៀលតាមហ្វេសប៊ុករឿងល្ខោនបាសាក់

ដោយ រចនា
សារព័ត៌មាន ឃែមបូឌា ញូស៌ និងយុវវ័យថ្មី
         

អ៊ិតសេដ្ឋា ត្រូវបានគេត្មេះដៀលតាមហ្វេប៊ុករឿហល្ខោនបាសាក់
អ៊ិតសេដ្ឋា ត្រូវបានគេត្មេះដៀលតាមហ្វេប៊ុករឿហល្ខោនបាសាក់

ភ្នំពេញ (១៧ ធ្នូ ២០១៣)៖ លោក អ៊ិត​សដ្ឋា ពិធីករ​​ចម្រុះទាំង​ផ្នែក​ចម្រៀង ​ផ្នែក​ប្រដាល់ និង​ផ្នែក​ផ្សេងៗ​​ទៀត​​របស់​បណ្តាញ​ទូរទស្សន៍​ស៊ីធីអិន​​ត្រូវ​បាន​គេប្រមាថ និង​តេះ​ដៀល​តាម​បណ្តាញ​ហ្វេសប៊ុក​នៅ​ថ្ងៃអង្គារ​នេះ​​ពី​រឿង​​ប្រភព​ល្ខោន​បាសាក់​។

នៅក្នុង​កម្មវិធី​របស់​ខ្លួន អ៊ិត​សដ្ឋា តាមរយៈ​ក្រុម​ការងារ​របស់​ខ្លួន​បាន​ប្រាប់​ភ្ញៀវ​និង​ទស្សនិកជន​ថា ល្ខោនបាសាក់​មាន​ដើម​កំណើត​នៅប្រទេស​វៀតណាម ដែល​ចម្លើយ​នេះ​ធ្វ​ឲ្​មាន​ការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ ពិសេស​អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសិល្បៈ​ខ្មែរ។

លោក Khut Sokhoeun  អ្នកប្រើការ​នៅ​មជ្ឈមណ្ឌលព័ត៌មាន​ស្រ្តីកម្ពុជា​បាន​រៀបរាប់​នៅក្នុង​ហ្វេសប៊ុក វ៉ល របស់​លោក​ថា អ៊ិត សេដ្ឋា និង​អ្នករៀបចំកម្មវិធីទូរទស្សន៍​មួយ​នេះ​ត្រូវ​សិក្សាស្រាវ​ជ្រាវ​ពី​ប្រវត្តិ​សិល្បៈ​ខ្មែរនិងប្រវត្តិល្ខោនបាសាក់ឡើងវិញ។

លោក Khut Sokhoeun បាន​បញ្ជាក់​ថា “តាមពិតល្ខោនបាសាក់​មាន​ដើម​កំណើត​នៅ​ស្រុក​បាសាក់​ខេត្ត​ឃ្លាំង កម្ពុជាក្រោម។​ ទឹកដីកម្ពុជាក្រោមនេះត្រូវបានពួកអាណានិគមនិយម​បារាំង​កាត់​ទៅ​ឲ្យ​ប្រទេស​យួន ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩ ហើយល្ខោនបាសាក់មានកំណើតមុនពេលបារាំង​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោមទៅអោយយួនទៅទៀត។ ទាំងលោកពិធីករ និងអ្នករៀបចំកម្មវិធីទូរទស្សន៍មួយនេះ ត្រូវ​ធ្វើការ​កែតម្រូវជាផ្លូវការ និងសុំទោសជាសាធារណៈ។
លោក Khut Sokhoeun បាន​បន្តថា “សូម​ជម្រាបថា ខ្ញុំ​លើក​យក​កំហុស​នេះ​មក​បង្ហាញ​មិន​មែន​ដើម្បី​ចាប់​កំហុស ឬ​វាយ​ប្រហារ​បុគ្គលណាមួយ ឬអង្គភាពណាមួយឡើយ។ ខ្ញុំគ្រាន់​តែ​បំពេញ​តួនាទី​ជា​បញ្ញវន្ត​មួយ​រូប និង​ឆ្លើយតប/កែតម្រូវអ្វីដែលមិនត្រឹមត្រូវ”។
អ្នកនាង Samphors Hang ដែលបំពេញការ​នៅវិទ្យុស្រ្តីអេហ្វអឹម ១០២ របស់​មជ្ឈម​ណ្ឌល​ព័ត៌មាន​​ស្រ្តីកម្ពុជា​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​នៅក្នុង​​ហ្វេសប៊ុកដែរ​ថា “ហ៊ើយ! នេះ​ជាជ្រុង​មួយ​ដ៏​តូចដែលគេបំពុលខ្មែរ ដើម្បីធ្វើឲ្យកូនខ្មែរវិលវល់ មិនច្បាស់លាស់ថា មួយណាត្រូវមួយណាខុស។ កន្លង​មក កម្មវិធី របស់ស៊ីធីអិន​ក៏ធ្លាប់ដាក់ចម្លើយខុសដែរ ទាក់ទងនឹង តើ​មូស​ដែក​គោល​រស់​បាន​ប៉ុន្មាន​ថ្ងៃ? នៅស្រុកយើងមានអ្នកជំនាញគ្រប់ផ្នែក ហេតុអ្វីអ្នកផលិតកម្មវិធីមិនស្រាវជ្រាវ មុន​នឹង​ផ្សព្វ​ផ្សាយ ឬក៏គិតថា ជារឿងកំប៉ិកកំប៉ុក?”

តាម​ពិត ទំនង​ជា​ អ៊ិត​សដ្ឋា និង​ក្រុម​ការងារ​របស់​ខ្លួន​មិន​ហ៊ាននិយាយ​​ថា ល្ខោនបាសាក់​មាន​ដើម​​កំណើត​នៅកម្ពុជាក្រោមទេ តែ​បែរ​ជា​ថា មាន​​​ដើម​កំណើតវៀតណាមទៅវិញ​ ព្រោះ​​កម្ពុជា​ក្រោម​សព្វថ្ងៃ​នេះ​ជា​​របស់​វៀតណាម​ទៅហើយ៕

Related Articles

Back to top button
Close
Close