នាយក​រដ្ឋ​មន្ត្រី​ នឹងដឹ​ក​​នាំ​គណៈ​ប្រតិភូ​ត្រលប់​មក​កម្ពុជា ​នៅ​រសៀល​ថ្ងៃ​នេះ​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​១៧​ធ្នូ​នេះ ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា នឹង​ដឹកនាំ គណៈប្រតិភូសមាជិក​រាជ​រដ្ឋា​ភិបាល​ជាច្រើនរូប​ទៀត​ធ្វើ​មាតុ​ភូ​ និវត្ត​ន៏​វិញ​ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច នៅក្នុង​ប្រទេស​ជប៉ុន​ តាម​ការអញ្ជើញ របស់​​​នាយក​រដ្ឋម​ន្រ្តី ជប៉ុន ស៊ីន​ហ្សូ អាបេ (​Sh​i​n​z​o ABE) ។​

20131215_PMHS_ASEAN_JAPAN-01យោង​តាម​​សេចក្ដី​ប្រកាស​ព័ត៌មា​ន ​របស់​​ក្រសួង​ការ​បរទេស​កម្ពុជា​​ឲ្យ​​ដឹង​ថា កិច្ច​ប្រជុំ​កំពូល​​រំឭក​​ខួប​អនុស្សាវរីយ៏​អាស៊ាន​-ជប៉ុន​លើក​ទី​៤០ និង​អនុម័ត​​លើ​​សេច​ក្ដី​ថ្លែងការណ៏ចក្ខុវិស័យ ស្ដីពីមិត្តភាព​ និងកិច្ចសហប្រតិបត្តិការ​ រវាង​អាស៊ាន-ជប៉ុន និងសេចក្ដី​ថ្លែង​ការណ៏​ នៃ​កិ​ច្ច​ប្រជុំ​កំពូល ​រំឭក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-ជប៉ុន លើកទី៤០ “ រួម​ដៃគ្នា ដោះ​ស្រាយ​បញ្ហា​នា​នា ​នៅ​ក្នុងតំបន់ ​និងសកលលោក” ។ កិ​ច្ច​ប្រ​ជុំ​កំពូល​មេគង្គ-ជប៉ុនលើកទី៥ នឹងអនុម័ត លើ​​ការត្រួតពិនិត្យឡើងវិញ នូវ ” យុទ្ធសាស្ត្រក្រុងតូក្យូ​ឆ្នាំ ២០១២ សម្រាប់​កិច្ចសហប្រតិបត្តិ​ការ​​មេ​គង្គជប៉ុន” ។

គួរបញ្ជាក់​ថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃ​ប្រទេស​កម្ពុជា បាន ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​កាល ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ធ្នូ​។​ជា​ដំណើរ​ទស្សនកិច្ច ដែល​ធ្វើឡើង ចាប់ពី​ថ្ងៃ​ទី​១២​ធ្នូ ដល់​ថ្ងៃ​ទី​១៧​ធ្នូ​៕ Cambodia News

Related Articles

Back to top button
Close
Close