ជំងឺ​គ្រុនឈាម​កំពុង ​​វាយ​លុក​ខេត្ត ​​បន្ទាយមានជ័យ​

បន្ទាយ​មាន​ជ័យ​៖ សព្វ​ថ្ងៃនៅក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ​ ​ ​គេ​សង្កេត​ឃើញ​មាន​កុមារ​តូចៗ​ ​អាយុ​ចាប់ពី ១​ឆ្នាំ​ដល់​ ១៥​ឆ្នាំ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រាប់​រយ​នាក់​ដោយ​សារតែ​ជំងឺ​គ្រុនឈាម​វាយ​លុក​គួរ​ឲ្យ​ព្រួយ​បារម្ភ ​ប៉ុន្តែ​នៅ​ពេល​នេះ​​​ពុំ​មាន​ក្មេង​ណា​រង​គ្រោះ​ដល់​​ស្លាប់​នោះ​ទេ​​។​

​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ លោក អ៊ា​វ តារា​វុ​ធ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​នៅក្នុង​មន្ទី​រពេទ្យ​​សិរីសោភ័ណ​សព្វថ្ងៃ​​ ក្មេង​ដែល​កើត​​ជំងឺគ្រុនឈាម​មាន​ច្រើន រហូតដល់​រាប់​រយ​នាក់​ឯណោះ​។នៅក្នុង​ខែ ឧសភា និង មិថុនា មាន​ក្មេង​កើត​ជំងឺគ្រុនឈាម​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សិរី​សោភ័ណ​ចំនួន ២០៤​នាក់ ហើយ​ក្រោយពី​សម្រាក​ព្យាបាល​រយៈពេល​ជាច្រើន​ថ្ងៃ​រួចមក ក៏​ជា​សះស្បើយ​វិលត្រឡប់​ទៅផ្ទះ​វិញ​អស់ហើយ​។

ចំ​ណែក​នៅក្នុង​ខែ មិថុនា ដល់​ខែ កក្កដា មាន​ក្មេង​គ្រុនឈាម​ចំនួន​១៨០​នាក់ ហើយដោយ​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ពី​គ្រូពេទ្យ រហូតមកដល់​សព្វថ្ងៃ​នេះ ពុំមាន​ក្មេង​ណា​ម្នាក់​ដែល​កើត​ជំងឺគ្រុនឈាម​នោះ​រងគ្រោះ​ដល់​ស្លាប់​ឡើយ​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក កែវ សុភ​ត្រា បាន​ចាត់​មន្ត្រី​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​និង​ធ្វើ​ការអប់រំ ព្រមទាំង​ចែក​ថ្នាំ​អាល់​បែក​ដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍ និង ធ្វើការ​បាញ់ថ្នាំ​តាម​រថយន្ត​ពេញ​តែ​ក្នុង​ខេត្តបន្ទាយមានជ័យ​រួចរាល់​ផង​ដែរ​។

ហើយ​លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រសិនបើ​មាន​សមាជិក​ក្រុម​គ្រួសារ​ណា​ដឹង​ថា​កូន​កើតមាន​ជំងឺគ្រុនឈាម​ប្រញាប់​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ​ហើយ​ត្រូវ​ឲ្យ​ក្មេង​ដេក​ក្នុង​ម៉ុង​ទោះ​បី​​ថ្ងៃ​ឬ យប់​ក៏​ដោយ​៕

Related Articles

Back to top button
Close
Close