គួរ​ប្រយ័ត្ន​ចំពោះអាការ​នៃ​ជំងឺ​ឈឺ​ក្បាល​

សុខភាព៖ បើទោះបីជា​ជំងឺ​ឈឺក្បាល​បាន​ បង្ខំ​ឲ្យ​យើង​មិនអាច​ធ្វើ​អ្វី​បាន​ទាំងអស់​ក៏ដោយ​ក៏​ជំងឺ​ឈឺក្បាល​នេះ​វា​ ពុំមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ដែរ។​ តែ​រោគ​ឈឺក្បាល​ ឬ​ប្រកាំង​ក៏​ជា​សញ្ញា​មួយ ដែល​អាច​នាំឱ្យ​ដល់​សភា​ព​ធ្ងន់ធ្ងរ​ផងដែរ ហើយ​ដែល​ទាម​ ទារ​ឱ្យ​លោកអ្នក​យកចិត្តទុកដាក់​ខ្ពស់​។

hadecរោគសញ្ញា​នៃ​ការឈឺ​ក្បាល​មួយចំនួន​ដែល​អ្នក​គួរ ប្រយ័ត្ន​គឺនៅ​ពេល​អ្នក​តែង​តែ​ឈឺក្បាល​ខ្លាំង​ជាប្រចាំ ​ដែល​​វា​អាចធ្វើ​ឱ្យ​ខួរក្បាល​លោកអ្នក​ស្ពឹក ស្រពន់ ប្រែជា​បាត់បង់​ស្មារតី ហើយ​ពេលនោះ​លោកអ្នក​ចាប់ផ្តើម​ហូរឈាម​តិចៗ​តាម​ច្រមុះ ហើយ​ការ​ហូរ​ឈាម​នេះ​វា​អាច​នាំឱ្យមាន​បញ្ហា​ដល់​ប្រព័ន្ធ​ឈាម​ដូចជា​នាំឱ្យ ​ខ្វះ​ឈាម ហើយក៏​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ ។

ប្រសិនបើ ​ឈឺ​ក​ព្រមទាំង​ក្តៅខ្លួន​ផង​នោះ វា​គឺជា​សញ្ញា​ដែល​បញ្ជាក់​ឱ្យដឹង ពី​រោគ​រលាក​ស្រោមខួរ​ហើយ​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​មណ្ឌល​ប្រព័ន្ធ​ស​សៃ​ ប្រសាទ​ជា ខ្លាំង ។​ ករណី​មួយទៀត​គឺ​អ្នក​អាច​នឹងមាន​អាកា​រៈ​ដូចជា​ចង់​ក្អួតចង្អោរ​ជាដើម ដែល​នេះ​ជា​រោគសញ្ញា​មួយ​នៃ​ការ​រលាក​ស​សៃ​ប្រសាទ​ឬ​ការ​ទុនខ្សោយ​នៃ​ ប្រព័ន្ធ​ប្រសាទ៕ វត្តី​/Cambodia Nes

Related Articles

Back to top button
Close
Close