ក្រសួងការងារ បើកកិច្ចប្រជុំពិភាក្សា ស្តីពីការដំឡើងប្រាក់ខែកម្មករកាត់ដេរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ច ទី១៦ ខែធ្នូ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំមួយនៅទីស្តីការក្រសួង ដើម្បីពិភាក្សាគ្នា ទាក់ទងទៅនឹងការដំឡើងប្រាក់ខែ ដល់កម្មករកាត់ដេរប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមានការចូលរួមពីភាគីថៅកែរោងចក្រកាត់ដេរ, សហជីពកម្មករ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធមួយចំនួនទៀត។
ទាក់ទងនឹងការដំឡើងប្រាក់ខែ ដល់កម្មករនេះ បានត្រូវកិច្ចប្រជុំ ផ្តោតការពិភាក្សាលើរូបមន្តចំនួន ៣ គឺ ៖
ទី១- ផែនការដំឡើងប្រាក់ខែសម្រាប់រយៈពេល៥ឆ្នាំ គឺ ២០១៤-២០១៨។
ទី២- ដំឡើងប្រាក់ខែគិតជាលេខគត់ ហើយបើមានការចាំបាច់អ្វី នឹងធ្វើការពិភាក្សាឡើងវិញពីបញ្ហាអតិផរណា ដោយប្រការណាមួយ។
ទី៣- អាចដំឡើងប្រាក់ខែដល់កម្រិតមួយ ដែលសមស្របនឹងបំណាច់ឆ្នាំនីមួយៗ។
សូមរម្លឹកថា កិច្ចប្រជុំថ្ងៃនេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងកិច្ចប្រជុំនាពេលកន្លងមក ដែលមានភាគីសហជីពមួយ បានទាមទារឡើងប្រាក់ខែ ពី១៥០ដុល្លារ និងភាគីខ្លះទៀត ទាមទារឡើងពី១០០ដុល្លារ៕ Cambodia News