ញ៉ាំ​ទឹក​ច្រើន​បណ្តាល​ឲ្យ​បត់ជើងតូច​ញឹក​ញាប់​ឬ?​

សុខភាព៖ មាន​មនុស្ស​ជាច្រើន​នាក់​ណាស់ ដែល​ជួបនឹង​បញ្ហា​នោម​ញឹកញាប់ រហូត​ត្រូវ​រត់​ចូល​បន្ទប់ទឹក​ជាច្រើនលើក​ អា​ការដែល​លោកអ្នក​កំពុងតែ​កើតមាន​នោះ គឺ​មកពី​ទទួលទាន​ទឹក​ច្រើន​ទើបបណ្ដាល​ឱ្យចូល​បន្ទប់ទឹក​ញឹកញាប់ ឬមួយ​ជា​អាការ​ប្រែប្រួល​ខុស​ប្រក្រតី​នៃ​រាងកាយ ។

imagesសំរាប់​អ្នក​ដែលមាន​សុខភាព​រាងកាយ រឹងមាំ​ល្អ​អាច​គេង​លក់​ស្កប់ស្កល់​មួយ​យប់​ទល់​ភ្លឺ​ដោយ ពុំមាន​អារម្មណ៍​ឈឺ​នោម​ទេ ។ ជាធម្មតា ក្រពះ​នោម​របស់​មនុស្ស​យើង​អាច​ស្ដុក​ទុក​ទឹកនោម​បាន​ប្រមាណ ១៥០CC ហើយ​ក្នុងពេល​គេង​លក់​រឹតតែ​អាច​ស្ដុក​ទឹកនោម​បាន ច្រើន​លើស​នេះ​ទៅទៀត ។

ប្រសិនបើ​លោកអ្នក​មាន​អាការ នោម​ញឹកញាប់​ជាង​នេះ ជាពិសេស​នៅពេល​យប់ ត្រូវ​ក្រោក​ឡើង​នោម​ញឹកញាប់​នោះ វា​ជាស​ញ្ញាណ​ប្រាប់​ឱ្យដឹងថា រាងកាយ​របស់លោក​អ្នក​កំពុង​ជួបនឹង​បញ្ហា​ខ្លះៗ​អាចមកពី​ក្រលៀន​ចុះខ្សោយ ធ្វើឱ្យ​សមត្ថភាព​ក្នុងការ​បញ្ចេញ​វត្ថុ​ស្មោកគ្រោក​ពី​រាងកាយ​ចុះខ្សោយ ។

ផ្ទុយ​ទៅវិញ​ប្រសិនបើ អ្នកជា​មនុស្ស​ទទួលទាន​ទឹក​ច្រើន​វិញ​អាចធ្វើឱ្យ​ក្រលៀន បញ្ចេញ​ទឹកនោម​មក​ក្រៅ​ច្រើន​ដូចគ្នា ។ ក៏ប៉ុន្ដែ​ការបញ្ចេញ​ទឹកនោម​ច្រើន​បែបនេះ​មានតែ​ម្ដងម្កាល ជាពិសេស​កើតមាន ខណៈពេល​បានទទួល​ទាន​ទឹក​ច្រើនតែ​ប៉ុណ្ណោះ ។

ក្នុងករណី​អ្នក​នោម​ញឹកញាប់​អស់កម្លាំង​ល្ហិតល្ហៃ​ដេក​មិន​លក់ ឬក៏​ឈឺ​ចុកចាប់​តាម​រាងកាយ​រួម​ផងដែរ​នោះ នេះ​ជា​រោគសញ្ញា​មួយ​បញ្ជាក់​ប្រាប់ថា អ្នកមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ក្រលៀន​៕​ វត្តី/Cambodia News

Related Articles

Back to top button
Close
Close