នាយករដ្ឋមន្ត្រី ទៅចូលរួមរំឭកខួប អនុស្សាវរីយ៏អាស៊ាន-ជប៉ុន លើកទី៤០
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលចំនួន២ និងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឲ្យដឹង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ថា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ អញ្ជើញ លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៤០ និង កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៥ ដែលនឹងប្រព្រឹត្ត ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០១៣ នៅទីក្រុងតូក្យូ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវ រីយ៍អាស៊ាន-ជប៉ុនលើកទី៤០នេះ អង្គប្រជុំនឹងអនុម័តលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យ ស្តីពីមិត្តភាព និងកិច្ចសហ ប្រតិបត្តិការអាស៊ាន-ជប៉ុន និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី៤០ «រួមដៃគ្នាដោះ ស្រាយបញ្ហាប្រឈមនានា នៅក្នុងតំបន់ និងសកលលោក»។ ចំណែកកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៥ កិច្ច អង្គប្រជុំនឹងអនុម័តលើការត្រួតពិនិត្យឡើងវិញនូវ «យុទ្ធសាស្រ្តក្រុងតូក្យូ ២០១២ សម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន»។
ចូលរួមកិច្ចប្រជុំកំពូលទាំងពីរខាងលើ គណៈប្រតិភូអមដំណើររួមមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរ ទេស លោក ហោ ណាំហុង, ទេសរដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល, រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនី រ័ត្ន និងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ Cambodia News