សារព័ត៌មាន៥អង្គភាព និង ស្ថានីយ៏ទូរទស្សន៏ ៨ ទទួលជ័យលាភីក្រមសីលធ៌មសារព័ត៌មាន ប្រចាំឆ្នាំ២០១៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន អង្គការឆេមស៍ សហការជាមួយក្រុមប្រឹក្សាសីលធ៌មសារព័ត៌មានកម្ពុជា បានប្រកាសជូនរង្វាន់ដល់ជ័យលាភីក្រមសីលធ៌មសារព័ត៌មានប្ រចំាឆ្នាំ២០១៣ ក្រោមអធិបតិភាព លោក ខៀវ កាញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
រង្វាន់ដល់ជ័យលាភីរួមមាន កាសែតចំនួន ៥ គឺ៖ កាសែតរស្មើកម្ពុជា កាសែតកោះសន្តិភាព កាសែតកម្ពុជាថ្មី កាសែតមនសិកាខ្មែរ និងកាសែត នគរវត្ត ហើយនឹងស្ថានីយ៍ទូរទស្សន៍ចំនួន៨គឺ៖ ស្ថានីយ៍ទូរទស្សន៍បាយ័ន ,ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ,ស្ថានីយ៍ទូរទស្សន៍ហង្សមាស ,ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ,ស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍្តលេខ៣ ,ស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍្តលេខ៥ ,ស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍្តលេខ៩ ,និងស្ថានីយ៍ទូរទស្សន៍អប្សារា។
លោក ឆាយ សុផល នាយកស្តីទីអង្គការឆេមស៍ និងជាសមាជិករបស់ក្រុមប្រឹក្សាសីលធ៌មសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា រង្វាន់នេះបានផ្តោតតែលើក្រុមប្រឹក្សាសីលធ៌មព័ត៌មានទេ គឺមិនបានផ្តោតលើវិជ្ជាជីវៈព័ត៌មានឡើយ ដោយលោកអះអាងថា «ជាទូទៅ ប្រសិនបើយើងនិយាយពីក្រមសីលធម៌នៅក្នុងអត្ថបទព័ត៌មានមួយ គឺយើងសង្គាត់ធ្ងន់ទៅការប្រើប្រាស់ពាក្យពេចន៍ ការប្រើប្រាស់ឃ្លាប្រយោគ និងការប្រើប្រាស់រូបភាព ដោយរួមទាំងបញ្ហាយេនឌ័រផងដែរ»។
លោកបានបញ្ជាក់ថា រង្វាន់នេះពិតជាជម្រុញទឹកចិត្តស្ថាប័នសារព័ត៌មាន ក៍ដូចជាអ្នកយកព័ត៌មានខិតខំប្រឹងប្រែងបន្តទៀត ដើម្បីពង្រឹងក្រមសីលធម៌របស់ខ្លួន ដែលជាកិត្តិយស និងសេចក្តីថ្លៃថ្លូររបស់សារព័ត៌មានយើងនៅក្នុងដំណាក់កាល ដែលប្រទេសនឹងក្លាយជាសមាជិកក្នុងសហគមន៍អាស៊ាននាឆ្នាំ២០១៥ ខាងមុខ។
គួររំលឹកថា ពិធីប្រគល់រង្វាន់ នេះគឺជាលើកទី១ នៃគម្រោង «ពង្រឹងក្រមសីលធ៌មសារព័ត៌មានកម្ពុជាតាមរយៈការពិនិត្យព័ត៌មាន និងកិច្ចពិភាក្សាក្រមសីលធ៌មសារព័ត៌មាន ក្នុងកម្មវិធីទូរទស្សន៍» ថ្នាក់ជាតិ ហើយពិធីប្រគល់រង្វាន់លើកទី២ នឹងត្រូវធ្វើឡើងនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៤៕ ដោយ៖ហេង នាង/Cambodia News