​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ ប្រតិ​កម្ម​ចំពោះ​ក្រុម​បាតុ​ករ​ ដែល​ឡោម​ព័ទ្ធ​អ្នក​យក​ព័ត៌​មាន​ទូរទស្សន៍​ជាតិ ​

​ភ្នំពេ​ញ៖ ​​ឯកឧ​ត្ត​ម ខៀ​វ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័​ត៌មា​ន និងជាអ្នកនាំពាក្យរប​ស់រាជរដ្ឋាភិ​បា​ល​ ​បាន​ប្រតិ​ក​ម្មតា​ម​រ​យៈ​ប​ណ្តា​ញ​ស​ង្គម​ F​a​cebook ​ចំពោះ​ក្រុម​​បាតុក​ររបស់គ​ណបក្សសង្គ្រោះជាតិ ដែ​លឡោ​មព័ទ្ធ​ និងបណ្តេញ អ្នក​យក​ព័ត៌​មាន​​របស់​ទូ​រទស្សន៍ជាតិ ក្នុងទិ​វាសិទ្ធិមនុស្ស ១០ធ្នូ​ ខួបលើ​កទី ៦​៥ ​នៅឯទីលានប្រ​ជាធិបតេ​យ្យ ក្បែររមណីយដ្ឋា​ន​វ​ត្តភ្នំ​។​

អ្នកយកព័ត៌មាន ទូរទស្សន៍ជាតិ ដែលត្រូវគេដេញវាយ និងតប់។ (រូបក្នុង Facebook)
អ្នកយកព័ត៌មាន ទូរទស្សន៍ជាតិ ដែលត្រូវគេដេញវាយ និងតប់។ (រូបក្នុង Facebook)

ប្រ​ភ​ព​ព័​ត៌មា​ន​ក្នុ​ង​ប​ណ្តាញ​សង្គមហេ្វ​ស​បុ​ក (facebook)​ ដែល​ឯក​ឧត្ត​ម​រដ្ឋមន្ត្រី បា​ន​សរ​សេរ​បង្ហោះលើ Accoun​t​ រ​បស់​លោក ឈ្មោះ K​a​nha​rith Khieu ​នៅព្រឹក​មិ​ញ​ថា៖ ​«ទាមទា​រ ​ឱ្យ​គេ​ផ្សា​យ​ពី​ខ្លួន ​(គណប​ក្ស សង្គ្រោះជា​តិ)​ ​ដ​ល់​ទូ​រទ​ស្ស​ន៍​ជាតិ​​ (​ទ​ទក)​ ​ចុះ​ទៅ​រា​យ​ការ​ណ៍​ព័​ត៌​មា​ន​បែ​រ​ជា​ស​ន្តិ​សុ​ខ​រប​ស់ខ្លួ​ន​ ​ដេញ​​វាយ​អ្ន​ក​យ​ក​ព័ត៌​​មាន​ឆ្កែ​ឆ្មា​ អី​​លូវ​នេះ​ ​សូ​មកុំ​ប​ន្ទោ​ស​គេ​រឿង​មិ​ន​ផ្សា​យ​។​

យ៉ា​ងណា​មិ​ញ​នោះ​ ​បើយោ​ង​តា​មគេ​ហ​ទំ​ព័​រ​ប​ណ្តា​ញ​ស​ង្គម​ហ្វេ​ស​បុ​ក​រប​ស់​លោក​ ​កឹ​ម ​គុ​ណ​វឌ្ឍ​ ​អ​គ្គ​នា​​យក​ទូ​រ​ទ​ស្សន៍​​ជា​តិ​ក​ម្ពុជា​វិ​ញ​​ ​បាន​ប​​ញ្ជាក់​ថា​ ​អ្ន​ក​យក​ព័​ត៌​មា​ន​ទូ​រ​ទស្ស​ន៍​ជា​តិ​ ដែ​ល​រ​ង​គ្រោះ​ មា​ន​ឈ្មោះ​ សេ​ង​ ​ចា​ន់​ ​បាន​ទៅ​យ​ក​ព័​ត៌​មា​ន ​នៅ​ទី​លា​ន​ប្រ​ជាធិ​ប​តេ​យ្យ ​​ស្រ​បពេ​ល​ដែ​ល​គ​ណប​ក្ស​ស​ង្គ្រោះ​ជាតិ​ ​ប្រា​រ​ព្ធ​​ទិវា​សិ​ទ្ធិម​​នុ​ស្ស​​។​ ​

​គួរ​ប​ញ្ជា​ក់​ថា​ ​នៅកាលពីព្រឹក​ថ្ងៃទី​ ​១​០​ ​ធ្នូ​ នេះ​ទិ​វា​សិ​ទ្ធិ​ម​នុស្ស​អ​ន្ត​រ​ជា​តិ​ ​១​០​ធ្នូ​ ​ក្រុ​ម​អ​ង្គ​ការ​​ស​ង្គម​ស៊ី​វិ​ល​ ​គ​ណ​ប​ក្ស​ប្រ​ឆាំ​ង​ស​ង្គ្រោះ​ជា​តិ ​រា​ជ​រ​ដ្ឋា​ភិបាល​ក​ម្ពុ​ជា និ​ង​ប​ណ្តា​ញ​ធម្ម​យា​ត្រា​ស​ង្ឃ​ ​បាន​ប្រា​​រព្ធ​ពិ​ធី​នេះ​នៅ​ក​ន្លែង​ដា​ច់​ដោ​យ​ឡែ​ក​ពីគ្នា​ ​ដើ​ម្បី​ទា​ម​ទា​រឲ្យ​មា​ន​កា​រ​គោរ​ព​សិ​ទ្ធិ​មនុ​ស្ស​កា​ន់​តែ​ប្រ​សើ​រឡើ​ង​នៅ​ក្នុ​ង​ប្រ​ទេស​ក​ម្ពុ​ជា​៕ ​នាង​/Cambodia News

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់បទសំភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្រោយពិធីប្រកាសជូនរង្វាន់ដល់ជ័យលាភីក្រមសីលធ៌មសារព័ត៌មានប្រចំាឆ្នាំ២០១៣ នាព្រឹកថ្ងៃទី១១ ខែធ្នូរ។ (រូប មករា)
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់បទសំភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្រោយពិធីប្រកាសជូនរង្វាន់ដល់ជ័យលាភីក្រមសីលធ៌មសារព័ត៌មានប្រចំាឆ្នាំ២០១៣ នាព្រឹកថ្ងៃទី១១ ខែធ្នូរ។ (រូប មករា)

Related Articles

Back to top button
Close
Close