នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​និយាយ​ការ​ពារ​ចំពោះ​ការ​កាត់​​ថវិកា​​​​ជំនួយ​អន្តរជាតិ

លោក Tony Abbott នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​បាន​ប្រកាស​ថា​ មិន​មែន​ការ​ផ្ដល់​ជំនួយ​​ទេ​ដែល​ជួយ​ដល់​ប្រទេស​ក្រី​ក្រ​ គឺ​មាន​តែ​ពាណិជ្ជកម្ម​ទេ​ដែល​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ជួយ​ បណ្ដា​ប្រទេស​ក្រីក្រ​​ក្នុង​ការ​បង្កើន​វិបុលភាព​របស់​ខ្លួន​ដោយ​និរន្តភាព ​។ 

ក្នុង​សេចក្តី​ ថ្លែងការណ៍​របស់​លោក​នៅ​ឯ​ទីក្រុង​ម៉ែលប៊ិន​ ប្រទេស​អូស្ត្រាលី​កាល​ពី​យប់​ម្សិល​មិញ​នេះ លោក Tony Abbott​ បាន​និយាយ​ការ​ពារ​ចំពោះ​ការ​កាត់​ថវិកា​ជំនួយ​របស់​អូស្រ្ដាលី​លើ​កិច្ចការ ​​គម្រោង​ផ្តល់​ជំនួយ​អន្តរជាតិ​​​។

លោក​ Abbott មាន​ប្រសាសន៍​ថា ការ​កាត់​បន្ថយ​អត្រា​កំណើន​ថវិកា​​ផ្តល់​ជំនួយ​អន្តរជាតិ​សម្រាប់​រយៈពេល ២ ឬ​ ៣ ឆ្នាំ​ខាង​មុខ​នេះ អាច​ជួយ​ឲ្យ​​រដ្ឋាភិបាល​អូស្រ្តាលី​ធានា​ឲ្យ​បាន​ថា ​ជំនួយ​ដែល​បាន​ផ្តល់​ឲ្យ​ប្រទេស​ក្រីក្រ​ទាំង​នោះ​នឹង​​ចំ​ដល់​គោល​ដៅ​ ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​ Abbott បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ​ការ​ធ្វើ​ពាណិជ្ជកម្ម​​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​បង្កើន​​វិបុលភាព​ ក្នុង​​ប្រទេស​ក្រីក្រ​ទាំង​នោះ​ដោយ​និរន្តភាព​ ឧទាហរណ៍​ជាក់​ស្តែង​មាន​ដូច​ជា​​ប្រទេស​សិង្ហបុរី, ទីក្រុង​ហុងកុង, កោះតៃវ៉ាន់, ប្រទេស​កូរ៉េ​ខាង​ត្បូង, ថៃ, ម៉ាឡេស៊ី និង​ថ្មី​ៗ​នេះ​មាន​ប្រទេស​ចិន និង​ឥណ្ឌាជាដើម៕ (Radio Australia)

Related Articles

Back to top button
Close
Close