លោក​ Nelson Mandela ​អតីត​ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង​ទទួល​​អនិច្ចកម្ម​​ក្នុង​ជន្មាយុ​៩៥​ឆ្នាំ​

លោក​ Nelson ​Mandela ​អតីត​​ប្រធានាធីបតី​អាហ្រិ្វក​ខាង​ត្បូង​ បាន​ទទួល​មរណភាព​​ក្នុង​ជន្មាយុ ​៩៥ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ប្រធានាធិបតី​អាហ្រិ្វក​ខាង​ត្បូង​លោក ​ Jacob ​Zuma​។

​លោក ​Nelson Mandela ដែល​ពីមុន​ជា​សកម្មជន​នយោបាយ​នៃ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ដែរ​នោះ ធ្លាប់​បាន​ចូល​ពន្ធ​ធនាគារ​អស់​រយៈ​ពេល​ ២៧​ឆ្នាំ​ដោយ​រដ្ឋាភិបាល​អាហ្រ្វិក​ខាង​ត្បូង​ដែល​បាន​ចោទ​លោក​ថា​ ជា​ជន​ក្បត់​ជាតិ។

លោក​ត្រូវ​បាន​គេ​ដោះលែង​នៅឆ្នាំ​១៩៩០​ ហើយ​បាន​ទទួល​ពាន់​រង្វាន់​ណូបែល​សន្តិភាព​ពិភព​លោក​ ព្រមទាំង​បាន​​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​តាម​ការ​បោះ​ឆ្នោត​លក្ខណៈ​ ប្រជាធិបតេយ្យដំបូង​បំផុត​របស់​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​​នៅ​ឆ្នាំ​ ១៩៩៤​។​

​លោក Jacob Zuma បាន​ប្រកាស​ពី​ការ​ស្លាប់​របស់​លោក Nelson Mandela ទៅ​ប្រជាជាតិ​របស់​ខ្លួន​ ដោយ​បាន​មាន​ប្រសាសន៍​ថា លោក​​ Nelson Mandela បាន​លា​ចាក​លោក​នេះ​ទៅ​​យ៉ាង​ស្ងប់​ដោយ​មាន​សមាជិក​គ្រួសារ​របស់​លោក​នៅ​ ជុំវិញ​ខ្លួន។ លោក Jacob បន្ថែមថា ប្រទេស​របស់​លោក​បាន​បាត់​បង់មនុស្ស​ដ៏អស្ចារ្យ​ម្នាក់៕ (Radio Australia)

Related Articles

Back to top button
Close
Close