ការថើមមាត់ពិតជាមានគ្រោះថ្នាក់មែនឬ?
សុខភាព៖ ដើមឡើយនៅប៉ែកអាស៊ីមិន និយមនូវការថើមមាត់ឡើយ ចំណែកពួកអឺរ៉ុបវិញពួកគេតែងតែបឺតមាត់ដើម្បីជញ្ជក់យករសជាតិ តែខណៈពេលនេះមិនដូចមុនឡើយ ទាំងអាស៊ី ទាំងអឺរ៉ុបតែងតែជញ្ជក់មាត់ដូចគ្នា តែតិចនិច្ចបែបនេះវាបង្កឲ្យមានបញ្ហាផ្សេងៗដូចជា៖
១.បញ្ហាជំងឺមហារីកខួរឆ្អឹង
វាមិនធ្ងន់ធ្ងរខ្លាំងនោះទេ តែវាអាចបង្កឱ្យមានការឆ្លងមេរោគ Epassteinbarrដែលអាចបង្កទៅដល់មហារីកឆ្អឹងខ្នង ហើយបង្កឱ្យឈាមស ស៊ីឈាមក្រហម ផងដែរ។
២. ជំងឺបេះដូង និងក្រពះ
អាចបង្កឱ្យមានការឆ្លង បាក់តេរី H. pyloriដែលផ្ដល់ឱ្យនូវលទ្ធផលជា មហារីកក្រពះ និងអាចបង្កឱ្យមានជំងឺបេះដូង យ៉ាងធ្ងន់ធ្ងរ។
៣. ជំងឺផ្ដាសាយ
វាគឺជារឿងមួយ ដែលគ្រប់គ្នាដឹងថា ងាយស្រួលណាស់នៅក្នុងការចម្លងមេរោគនេះ។ បីមុខនេះ គឺជាជំងឺចំបង ដែលអាចឆ្លងដល់គូស្នេហាយ៉ាងងាយនេះហើយ ទើបមនុស្សនៅ អ៊ឺរ៉ុប ភាគច្រើនមានជំងឺនេះ៕ វត្តី/Cambodia News