ខឹង​ប្តី​មិន​ចូល​ផ្ទះ ​ទៅ​ជះ​សាំង​ដុត​ក្មួយ​ប្រុស​អាយុ​ជាង​១​ខួប​របួស​ធ្ងន់​

ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​ជិត៧យប់ ថ្ងៃទី០៤ ធ្នូ នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះ​សីហនុ​​ក្មេង​ប្រុស​ដែលមាន​អាយុ​ទើបបាន១ខួប៣ខែ និង​បុរស​វ័យ​កណ្តាល​ម្នាក់ទៀត​ត្រូវ​រងរបួស​រលាក​ពេញ​ខ្លួន ដោយសារតែ​ស្ត្រី​ម្នាក់​ត្រូវជា​ប្អូនថ្លៃ​បាន​ជះ​សាំង​ដុត​ក្មេងប្រុស​នោះ ព្រោះ​តែ​ខឹង​រក​ប្តី​ខ្លួនឯង​មិនឃើញ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹងថា ស្ត្រី​ដែល​បង្ករ​នោះ​មានឈ្មោះ  ថៃ ស្រី​រ៉ា ហៅ​ស្តើង អាយុ​ជាង២២ឆ្នាំ បាន​រត់គេចខ្លួន​បន្ទា​ប់​ធ្វើ​សកម្មភាព​រួច ត្រូវជា​មីង​របស់​ក្មេងប្រុស​រងគ្រោះ។ sh-005ចំណែក​កុមារ​រងគ្រោះ​មានឈ្មោះ សុខ ចំ​រ៉ុង ភេទ​ប្រុស អាយុ ១ឆ្នាំ៣ខែ និង​បុរស​វ័យ​កណ្តាល​ម្នាក់ទៀត​ត្រូវជា​បងប្រុស​ម្តាយ​កុមារ​រងគ្រោះ​ឈ្មោះ ច​ន ភេទ​ប្រុស អាយុ​ជាង៣៣ឆ្នាំ ត្រូវ​រងរបួស​ដោយរ​លាក​យ៉ាងធ្ងន់ធ្ងរ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ប្តី​របស់​ស្ត្រី​បង្ករ​ខាងលើ​បាន​ទៅធ្វើ​ការ​នៅ​ប៉ោយប៉ែត លុះ​ពេល​ត្រលប់​មកវិញ​អត់​បាន​ចូល​ផ្ទះ​ប្រហែល៤ឬ៥ថ្ងៃ​មកហើយ ទោះបី​ស្ត្រី​បង្ករ​ទូរស័ព្ទ​ហៅ​យ៉ាងណាក៏ដោយ ក៏​ពុំ​ព្រមទៅ​ដែរ តែ​បែរជា​មក​គេង​នៅផ្ទះ​បងស្រី​នេះ​ទៅវិញ។

ដោយសារតែ​ប្តី​មិន​ចូល​ផ្ទះ និង​តាមរក​មិនឃើញ ស្ត្រី​បង្ករ​បាន​គិតថា បងថ្លៃ​នោះ​លាក់​ប្តី​របស់ខ្លួន ក៏​ខឹងសម្បារ រួច​ក៏​ទាញ​ដប​សាំង​ជះ​ដុត​លើ​កុមារ​រងគ្រោះ​ដែល​កំពុង​ដេក​លើ​គ្រែ បណ្តាល​ឲ្យ​ឆាបឆេះ​ពេញ​ខ្លួន ហើយ​ពេលនោះ​បុរស​ដែល​ត្រូវជា​អ៊ុំ​កុមារ​រងគ្រោះ​ឃើញ​ក្មួយ​ត្រូវ​ភ្លើង​ឆេះ ក៏​ស្ទុះ​ទៅ​ឱប​យក​ចេញពី​អណ្តាតភ្លើង ក៏ត្រូវ​រលាក​ពេញ​ខ្លួនប្រាណ​ដែរ ហើយ​ត្រូវបាន​អ្នកជិតខាង​មកជួយ​ប​ន្ល​ត់។

ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះភ្លាមៗនៅ​មន្ទីរពេទ្យ តែដោយសារ​កុមារា​ត្រូវរបួស​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏បាន​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ រាជធានី​ភ្នំពេញ ចំណែក​បុរស​ជា​អ៊ំ​ដែល​រងគ្រោះ​ដែរនោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ៕ ​ភ្នំពេញបច្ចុប្បន្ន​

Related Articles

Back to top button
Close
Close