និស្សិតរៀនពូកែផុតគេមកពីបណ្តាប្រទេសអាស៊ីខាងកើត
និស្សិតមកពីបណ្តាប្រទេសអាស៊ី ខាងកើត បានទទួលចំណាត់ថា្នក់កំពូលក្នុងការស្ទង់មតិវិស័យអប់រំសកល លោកមួយ ដែលមាននិស្សិតចូលរួមសរុបជាង ៥០ ម៉ឺននាក់ មកពី ៦៥ ប្រទេស។
របាយការណ៍ រៀងរាល់បីឆ្នាំម្តង ដែលរៀបចំដោយអង្គការដើម្បីការអភិវឌ្ឍន៍និង សហប្រតិបត្តិការសេដ្ឋកិច្ច ដែលហៅកាត់ថា OECD បានឲ្យដឹងថានិស្សិតមកពីទីក្រុង សៀងហៃ ប្រទេសចិន មានពិន្ទុខ្ពស់ជាងគេខាងមុខវិជ្ជា គណិតសាស្ត្រ អំណាន និង វិទ្យាសាស្ត្រ។
សមត្ថភាពពួកគេ គឺសឹងតែបីឆ្នាំខ្ពស់ជាងមធ្យមភាគសិក្សារបស់អង្គការ OECD។
ប្រទេស សឹង្ហបុរី ទីក្រុងហុងកុង ប្រទេសតៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូងឋិតនៅក្នុងបណ្តាប្រទេសដែលមានចំណាត់ថ្នាក់ កំពូលទាំងប្រាំក្នុងជំនាញគណិតសាស្ត្រ៕ (Radio Australia)