ស្ថានការណ៍នៅថៃបានធូរស្រាល
ប៉ូលិសថៃបានបើកឲ្យអ្នកតវ៉ាប្រឆាំង ឆ្លង កាត់របាំងការពារខាងក្រៅទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាល និងទីស្នាក់ការប៉ូលិសក្រុង ដែលការនេះបណ្តាលឲ្យស្ថានការណ៍បានធូរស្រាលឡើងវិញ បន្ទាប់ពីរយៈពេលពីរថ្ងៃ ដែលពេញដោយអំពើហិង្សា។
រដ្ឋាភិបាលថៃបានបញ្ជាឲ្យប៉ូលិស ដែលត្រូវតទល់ជាមួយនឹងក្រុមបាតុករដកថយមកវិញ ដើម្បីបញ្ចៀសភាពហិង្សា។
ប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ដើម្បីទប់ស្កាត់បាតុករមិនឲ្យចូលទីក្នុងទីស្នាក់ការធំរបស់ ប៉ូលិសក្រុង ប៉ុន្តែក្រោយការប្រកាសរបស់ក្រុមមេដឹកនាំបាតុករថា ពួកគេនឹងធ្វើឲ្យប្រាកដថា គ្រឿងបរិក្ខាទាំងនោះ នឹងជៀសមិនផុតពីការប៉ះពាល់ទេ ប៉ូលិសក៏បញ្ឈប់ការទប់ស្កាត់របស់ខ្លួន។
បាតុករ ដើមឡើយមិនព្រមឆ្លងកាត់អ្វីដែលគេហៅថា អន្ទាក់របស់ប៉ូលិសនោះទេ តែបន្ទាប់មកបានប្រើខ្សែ និងម៉ាស៊ីនឈូសដី ដើម្បីបើករបាំងផ្លូវ ហើយដើរដោយសន្តិវិធី ចូលទៅក្នុងបរិវេណប៉ុស្តប៉ូលិស ដោយមានហ៊ោនិងច្រៀងផង។ ក្រុមបាតុករមិនព្យាយាមចូលទៅក្នុងអាគារទេ។
តាំ ងពីបាតុកម្មតវ៉ាបានចាប់ផ្តើមនៅអាទិត្យមុននេះ មានមនុស្សបួននាក់ហើយបានស្លាប់ក្នុងចលាចល នយោបាយដ៏អាក្រក់បំផុត របស់ប្រទេសថៃ បើគិតតាំងពីការប្រមូលផ្តុំនានាកាលពីឆ្នាំ ២០១០។
ក្រុមអ្នកដឹក នាំបាតុករគ្រោងនឹងប្រកាសជ័យជំនះរបស់ពួកគេ ហើយលោកស្រី យីង ឡាក់ មានគំរោងនឹងចូលគាល់ព្រះមហាក្សត្រ Bhumibol Adulyadej តាមការរៀបចំទុកជាមុនមួយ៕ (Radio Australia)