ក្រុម​ហ៊ុន​ទូរស័ព្ទ​ ផ្ដើម​អនុវត្ត​យក​ថ្លៃ ហៅ​ តាម​ការកំណត់​របស់​ក្រសួង​

ភ្នំ​ពេញ​៖ ដើម្បី​តម្លាភាព​ និងយុត្តិ​ធម៌​ ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ ទូរ​គម​នាគម​ន៏ ក្រុម​ហ៊ុន​ទូរស័ព្ទ​ទាំងអស់ ​ត្រូវបាន​បង្គាប់ឲ្យ​អនុ​វត្តន៏​ការ​យក​តម្លៃ​ហៅ​ តាម​ការកំណត់​របស់ក្រសួង ​ចាប់ពី​ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ​ ២​០​១​៣​ នេះ ។​

1461816_566898736722621_2010088173_nយោងតាម ​សេចក្ដីប្រកាសព័ត៌​មាន​មួយ ​របស់ក្រុម​ហ៊ុន​ទូរស័ព្ទ ស្មាត ​(Smart) ឲ្យ​ដឹងថា ក្រុម​ហ៊ុន នឹង​ផ្លាស់ប្តូរ​កម្មវិធី​ហៅ​​ទូរស័ព្ទ​​​​​​​មួយ​ចំ​នួន​ ដោយ​ ​​នឹង​យក​តម្លៃ ហៅ​​ចេញ​​ក្នុង​​ប្រព័ន្ធ ​៤.៥​សេន​/១​នាទី ចាប់ពី​ថ្ងៃ​ទី​០៤ ​ខែ ​ធ្នូ តាម​សេចក្តី​ជូន​ដំណឹង ​របស់​​ក្រសួង​​ប្រៃ​សណី​​យ៍ និ​ង​​ទូរ​គមនាគមន៍​។

សេច ​ក្ដីប្រ​កាសព័ត៌មាន​នេះ បានធ្វើឡើង​ ដោយ​យោង​ទៅលើ​​សេច​ក្ដី​​សម្រេច​មួយ ​កាលពី​ថ្ងៃ​ទី ​២១ ខែវិច្ឆិកា របស់​ទីស្តីការ​​គណៈ​រដ្ឋ​ម​ន្រី្ត ដែ​ល​តម្រូវ​​ដាក់ ឲ្យ​ដំណើរការ ​នូវ​សេចក្តីប្រកាស​​អន្តរក្រសួ​ង​​លេខ ​២៣២ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គមន៍​កម្ពុ​ជា និង ក្រសួង​សេ​ដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ ។

យ៉ាងណាកដោយ ​មជ្ឈដ្ឋាន​ជាច្រើន​​បាន​​លើក​ឡើងថា សេចក្ដី​​សម្រេច​​របស់​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​នោះ ខុសផ្ទុយទាំងស្រុង ​ពី​របៀប​រប​ប​​ទី​ផ្សារសេរី ដែល​តម្រូវ​​ឲ្យ​ក្រុម​ហ៊ុន ​ធ្វើអាជីវកម្ម ត្រូវ​តែ​ប្រកួត​ប្រជែង​ ដើម្បីទទួលបាន​ការគាំ​ទ្រ ពី​អតិ​ថិជន​ ៕ នាង/ Cambodia News

Related Articles

Back to top button
Close
Close