ក្រសួង​ប្រៃស​ណីយ៍ ​ប្រកាស​ឲ្យ​ប្រព័ន្ធ​ទូរស័ព្ទ ​យក​តម្លៃ​ខល​ធម្មតា ​

ភ្នំ​ពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​ឲ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អស់ ដែល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា បញ្ឈប់​ការផ្តល់​សេវា​តម្លៃបន្ថែម​ទឹកប្រាក់ ឬ​ដូរ​លុយ ដោយ​គិត​តម្លៃ​ច្បាស់លាស់​ជា​នាទី​វិញ​សម្រាប់​ការហៅ​ចេញ​។

1474541_644658172252675_1617551325_nកាលពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា ក្រសួង​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អស់ ដោយ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ យក​តម្លៃ​ហៅ​ទូរស័ព្ទ​ចេញ​ក្នុង​មួយ​នាទី​ធម្មតា​វិញ ដើម្បី​ជា​ការគោរព​តាម​បញ្ញត្តិ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ការ​ការ​ពារ​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​។

យោង​តាម​សេច​ក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា ក្រសួង​ចង់​ឲ្យ​យក​ថ្លៃដើម ដើម្បីឲ្យ​ការ​ប្រកួត​ប្រជែង​ឲ្យមាន​តម្លាភាព មិន​ចង់​ឲ្យ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដួលរលំ និង​ចង់ឲ្យ​មាន​អ្នកវិនិយោ​គ​លើ​សេវា​នេះ​កាន់តែច្រើន​។

កាលពី​ខែ​មីនា ឆ្នាំ​២០១៣ និយតករ​ទូរគមនាគមន៍​កម្ពុជា​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគម​​នា​គមន៍ បាន​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ប៊ី​ឡាញ និង ស្មា​ត ពី​ការរំលោភ​ប្រកាស​អន្តរ​ក្រសួង​ក្នុង​ការផ្សព្វផ្សាយ​ផ្ដល់​អត្រា​ការហៅ ទូរស័ព្ទ​ក្នុង​បណ្ដាញ​មិន​យុត្តិធម៌ ដូចជា​២​ដុល្លារ​​របស់​ស្មា​ត​មាន​តម្លៃ​ហៅ​ចេញ​៣០​ដុល្លារ និង​២​ដុល្លារ របស់​ប៊ី​ឡាញ​មានតម្លៃ​៥០​ដុល្លារ​។​ ក្រសួង​ប្រៃសណីយ៍ បាន​កំណត់​ថា ថ្លៃ​សេវា​អប្បបរមា​នៃ​ការហៅ ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ មាន​អត្រា​៤,៥​សេន​ក្នុង​មួយ​នាទី​៕ នាង/យុវវ័យថ្មី​

Related Articles

Back to top button
Close
Close