កិច្ចប្រជុំឧត្តមមន្ត្រីថាមពល អាស៊ានលើកទី៣០
នៅថ្ងៃទី២ កក្កដា ២០១២ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលកម្ពុជា រួមសហការដោយអគ្គលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលថាមពលអាស៊ាន បានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីថាមពលអាស៊ានលើកទី៣០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដឹកនាំដោយលោក ជា សេងហុង រដ្ឋលេខាធិការក្រសួងថាមពល រ៉ែ និងថាមពល ។
កិច្ចប្រជុំនេះរយៈពេល ៥ ថ្ងៃគឺចាប់ពីថ្ងៃទី ០២ កក្កដា ២០១២ ដល់ថ្ងៃទី ០៦ កក្កដា ២០១២ដែលមានការចូលរួមពីបណ្ដាប្រទេសសមាជិកអាស៊ាន និងមានដៃគួរពិភាក្សារួមមាន ៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ដ្រាលី ឥណ្ឌា ណូវែលហ្សឺឡង់ រុស្ស៊ី អាមេរិក សហភាពអឺរ៉ុប ទីភ្នាក់ងារថាមពលអាស៊ាន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា។
នៅក្នុងកិច្ចប្រជុំលើកទី៣០នេះ នឹងពិភាក្សាផ្តោតសំខាន់ទៅលើសន្តិសុខក្នុងតំបន់ ថាមពលប៉ៃតងក្នុងបរិបទបម្រែបម្រួលអាកាសធាតុ និងការអនុវត្តផែនការសកម្មភាពអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥៕