ដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អូស្រ្តាលី​ទន្ទឹង​​ព័ត៌មាន​ពី​ Edward Snowden

នៅ​ក្នុង​កិច្ច​ប្រជុំ​សម្ងាត់​មួយ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អូស្រ្តាលី លោក David Johnston​បាន​ប្រាប់​ ​មន្ត្រី​ក្រសួង​ការពារជាតិដែល​មាន​សមត្ថកិច្ច​​ ​​ឲ្យ​​ទន្ទឹង​​ចាំ​ការ​លេច​ធ្លាយ​ព័ត៌មានសម្ងាត់​ ជា​បន្ត​ទៀត​​​ពី​លោក Edward Snowden។

ការសែត​ The Guardian របស់​អូស្ត្រាលី​បាន​រាយការណ៍​កាល​ពី​ម្សិល​មិញ​ថាអតីត​មន្រ្តី​ ចារកិច្ចរូបនេះ​បាន​បញ្ចេញ​ឯកសារ​មួយ​ចំនួន​ដោយ​​បង្ហាញ​ថា ប្រទេស​អូស្ត្រាលី​ធ្លាប់​បានត្រៀម​ខ្លួន​​កាល​ពី​ឆ្នាំ​ ២០០៨ ​ដើម្បី​ចែករំលែក​​ព័ត៌មាន​ដែល​ខ្លួន​ប្រមូល​ពី​ប្រជាពលរដ្ឋ​ធម្មតា​ទៅ​ឲ្យ​ ​ប្រទេស​ជាសម្ព័ន្ធមិត្ត​របស់​ខ្លួន​។

លោក Johnston បាន​​ផ្តល់​ព័ត៌មាន​ដោយ​​សង្ខេប​​​ទៅ​ឲ្យ​ជំនាញ​ការ​របស់​ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​ការពារ​ជាតិ​​កាលពី​ម្សិល​មិញ។ នៅ​ក្នុង​​​ពេល​ផ្តល់​ព័ត៌មាន​​​នោះ​ លោក Johnston ត្រូវ​បាន​គេ​​សួរនាំ​​អំពី​ការ​បែក​ធ្លាយ​ព័ត៌មាន​ដោយសារ​​អតីត​ភ្នាក់ងារ​ ចារកិច្ច​អាម៉េរិក​ លោក Edward Snowden ។

លោក​ Johnston មាន​ប្រសាសន៍​ថា លោក​មិន​អាច​ផ្តល់​ព័ត៌មាន​ទាំង​នេះ​ឲ្យ​បាន​លម្អិត​​ទេ ៕ (Radio Australia)

Related Articles

Back to top button
Close
Close