ស្វែងយល់ពីពណ៌ទឹកនោមដើម្បីសុខភាពផ្ទាល់ខ្លួន
សុខភាព៖ ជាទូទៅទឹកនោមធម្មតាមានពណ៌ថ្លា ឬលឿងព្រឿងៗ ពណ៌ទឹកនោមប្រភេទនេះបង្ហាញថាមនុស្សមានជាតិទឹកគ្រប់គ្រាន់ ហើយអវយវៈបំពេញ មុខងារបានត្រឹមត្រូវ តែប្រសិនបើទឹកនោមពណ៌លឿង មានន័យថាអ្នកគួរតែបរិភោគទឹកឲ្យបានច្រើនដើម្បីកុំឲ្យរាងកាយ ខ្សោះទឹកដោយសារការបែកញើសច្រើន។
ពណ៌លឿងចាស់របស់ទឹកនោមជារឿយៗកើតឡើងក្នុងករណីដែលអ្នកប្រើ ថ្នាំ។ ប្រសិនបើករណីនេះអូសបន្លាយយូរអ្នកគួរតែឆាប់ទៅពិគ្រោះជាមួយ គ្រូពេទ្យ ព្រោះវាអាចជារោគសញ្ញានៃជំងឺថ្លើមនានា។ ក្នុងករណីដែលទឹកនោមពណ៌សហើយល្អក់នោះ មានន័យថាពពួកបាក់តេរីកំពុងតែលូតលាស់ក្នុងផ្លូវទឹកនោមឬក្រួស ក្នុងតម្រងនោមជាដើម។
ទឹកនោមពណ៌ផ្កាឈូក ឬក្រហមអាចបណ្ដាលមកពីការទទួលអាហារដាក់ល័ក្ត។ ជួនកាលវាក៏ជាសញ្ញានៃការហូរឈាមលាយទឹកនោមដែរ។ ការទទួលទានការ៉ុតអាចបណ្តាលឲ្យទឹកនោមទៅជាពណ៌ទឹកក្រូច។ ដូចគ្នានឹងការប្រើថ្នាំដើម្បីបំបាត់បញ្ហាក្នុងផ្លូវទឹកនោមក៏អាច បណ្តាលឲ្យទឹកនោមទៅជាពណ៌ទឹកក្រូចបាន៕ ដោយ៖ វត្តី/ភ្នំពេញបច្ចុប្បន្ន