លោកហ៊ុន សែន អំពាវនាវ​​ប្រជាពលរដ្ឋកុំឲ្យ​ប្រើ​ប្រាស់ឧបករណ៍​នេសាទខុសច្បាប់

នៅ​ក្នុង​ទិវា​​មច្ឆាជាតិ កាល​ពី​​​ថ្ងៃ​​ទី​ ១​​​ ​​កក្កដា លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​​ប្រកាស​​បញ្ជាក់​​សារ​​ជា​​ថ្មី​​ម្តង​ទៀត​​ថា ឡូតិ៍​​នេសាទ​​ទាំងអស់​​ត្រូវ​តែ​​លុបចោល គ្មាន​​ទៀត​​ឡើយ​​ម្ចាស់​ឡូតិ៍​​នេសាទ គឺ​ដែន​នេសាទ​របស់​ប្រជា​នេសាទ ​និង​ជា​របស់​សហគមន៍នេសាទ។

លោក ហ៊ុន សែន បាន​បញ្ជាក់​​ថា ដែន​ទឹក​នេសាទ​៧៦,៥ភាគរយ​ត្រូវ​កាន់កាប់​ដោយ​ប្រជា​នេសាទ ​ប៉ុន្តែ​ដែន​ទឹក​២៣,៥​ភាគរយ​ត្រូវ​រក្សា​ទុក​ជា​តំបន់​អភិរក្ស​មច្ឆាជាតិ។

ទោះ​បី​ដែន​ទឹក​នេសាទ​មួយ​ភាគ​ធំ​ត្រូវ​ប្រគល់​ជូន​ប្រជា​នេសាទ​​​ប៉ុន្តែ​លោក​​ ហ៊ុន​ សែន​ បាន​​សំណូមពរ​ដល់​ប្រជាពល​រដ្ឋ​កុំ​​ឲ្យ​​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ កុំកាប់​ព្រៃ​លិចទឹក និង​កុំចាប់​ត្រី​នៅក្នុង​រដូវ​ត្រីពង។

ជា​មួយ​គ្នា​នោះ​ដែរ​ លោកក៏​បាន​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​​រាយការណ៍​ពី​​ជន​ទុច្ចរិត​ និង​មន្ត្រី​ខិល​ខូច​​មួយ​ចំនួន​ដែល​ផ្សំគំនិត​បំផ្លាញ​វិស័យ​ជលផល ហើយ​ចំ​ពោះ​ជនខិលខូច​អាច​ប្រឈម​នឹង​ការ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ៕

Related Articles

Back to top button
Close
Close