ក្រុមហ៊ុនចែក​ចាយ​ថ្នាំ​​ចាញ់កូន​​ដែល​កាន់កាប់​ដោយ​អង់គ្លេស​ត្រូវ​សង​សំណង​ ៨៩ លាន​ដុល្លារជូន​ជន​រងគ្រោះ

ក្រុមហ៊ុនមួយ​ដែល​ទទួល​ខុសត្រូវ​ចែក​ ចាយ​ថ្នាំ ​ឈ្មោះ​ Thalidomide ដែល​ជា​ប្រភេទ​ថ្នាំ​សម្រាប់​បំបាត់​ការ​ចាញ់កូន​ បាន​យល់​ព្រម​សង​សំណង​ជំងឺ​ចិត្ត​ប្រមាណ​ជា ៨៩ លាន​ដុល្លារ ទៅស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​បាន​ប្រើប្រាស់​ថ្នាំ​នេះ​ ​បណ្តាល​ឲ្យ​កូន​របស់​ពួកគេ​ប្រសូត​​មក​ដោយ​មិន​ពេញ​លក្ខណៈ។

​ ក្រុមហ៊ុនស្រា​អង់គ្លេសឈ្មោះ Diageo ដែល​កាន់កាប់​​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​ចែក​ចាយ​ថ្នាំ​នេះ​ជុំវិញ​ប្រទេស​ អូស្ត្រាលី​ និង​ប្រទេស​ណូវែលហ្សេឡង់​បាន​យល់​ព្រម​សង​សំណង​ដ៏ច្រើន​ជូន​ជន​រង​គ្រោះ​ដែល ​បាន​ប្រើប្រាស់​ថ្នាំ​នេះ។ ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០០ នាក់​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​ បច្ចុប្បន្ន​អាច​ទទួល​បាន​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​​នេះ​ហើយ​។

ក្រុម ​មេធាវី​បាន​ប្រាប់​ទៅ​តុលាការ​កំពូល​ថា ​នេះគឺ​ជា​ថ្ងៃ​ដ៏​​សំខាន់មួយ​​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​កើត​មក​មិន​ពេញ ​លក្ខណៈ ហើយ​​​ពុំមាន​ការ​ទទួល​ស្គាល់​​អស់​រយៈពេល​ជាង ៥០ ឆ្នាំ​មកហើយ​។

តុលាការ​នឹងសម្រេច​ដាក់​ឲ្យ​ក្រុមហ៊ុន​សង​ជំងឺ​ចិត្ត​ប្រមាណ​ជា ៨៩ លាន​ដុល្លារ​ជូន​ជន​រង​គ្រោះទាំង​នោះ​​នៅ​ឆ្នាំ​ក្រោយ​នេះ។ ​

គួរ ​រំលឹម​ថា ក្នុង​អំឡុង​ចុង​ទសវត្សន៍​ឆ្នាំ ១៩៥០ និងដើម​ឆ្នាំ ១៩៦០ មាន​ទារក​ប្រមាណ​ជា ១០.០០០ នាក់​ជុំវិញ​ពិភពលោក​បាន​ប្រសូត​មក​ដោយ​មិន​មាន​​លក្ខណៈ​ពេញលេញ បន្ទាប់​ពី​ម្តាយ​របស់​ទារក​​ទាំង​នោះ​បាន​ប្រើប្រាស់​ថ្នាំ​ Thalidomide ដើម្បី​បំបាត់​ការ​ចាញ់​កូន​៕ (Radio Australia)

Related Articles

Back to top button
Close
Close