ចិន​បង្ហោះ​យាន​អ​វកាសទៅ​ភពព្រះចន្ទ​លើក​ដំបូង​​​

ប្រទេស​ចិន​បាន​ចាប់​ផ្តើម​​បេសកម្ម​ ឆ្ពោះ​ទៅ​ ភពព្រះចន្ទ​ជា​លើក​ដំបូង​ របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្នុង​ជំហាន​ចុងក្រោយ​របស់​​​កម្មវិធី​មួយ​ឈ្មោះ​កម្មវិធី​មហិច្ឆិតា​​អ​ វកាស​របស់​ចិន។ ​នេះ​​ជា​សញ្ញា​បង្ហាញ​ពី​ការ​បង្កើន​កេរ្តិ៍​ឈ្មោះ​​របស់​ចិន​ក្នុង​សកលលោក ​។

​រ៉ុកកែតឈ្មោះ​ ឆាំង​អឺ ៣ ​​ត្រូវ​បាន​បង្ហោះ​ដោយ​ជោគ​ជ័យចេញ​ពី​មជ្ឈមណ្ឌល​បង្ហោះ​ផ្កាយ​រណប Xinchang ដោយ​ផ្ទុក​យាន​អវកាស​ឈ្មោះ​ Jade Rabbit ឬ​​ឈ្មោះ​ជា​ភាសា​ចិន​ថា Yutu​នៅវេលា​​ម៉ោង​​ ១ និង​ ៣០ នាទី​ព្រឹក​ ម៉ោង​ក្នុងតំបន់។

​យានអ​ វកាស​ដែល​ប្រទេស​ចិន​បង្ហោះ​នេះ​នឹង​ចុះ​ចត​នៅ​លើ​ភព​ព្រះចន្ទ​នៅ​ពាក់​ កណ្តាល​ខែ​ធ្នូ​នេះ ដើម្បី​ស្រាវជ្រាវ និង​រុករក​ធនធាន​ធម្មជាតិ​ដែល​អាច​មាន​​នៅ​ទី​នោះ​។

នេះ​គឺ​ជា​ បេសកម្ម​​​ឆ្ពោះ​ទៅ​ភព​ព្រះ​ចន្ទ​ទី ៣ លើ​សកលលោក​ បន្ទាប់​ពី​បេសកម្មឆ្ពោះ​ទៅ​ភព​ព្រះ​ចន្ទរបស់​សហរដ្ឋ​អាម៉េរិក និង​អតីត​សហភាព​សូវៀត​ដែល​បាន​ធ្វើ​ឡើង​ជាច្រើន​ទសវត្ស​​​​មុន​នេះ។

ប្រទេស ​ចិន​ក៏​បាន​បង្កើត​កម្មវិធី​អវកាស​ដឹកនាំ​​ដោយ​យោធា​អ​ដើម្បី​បង្កើត​ ស្ថានីយ​អវកាស​ជា​អចិន្ត្រៃយ៍​មួយ​ឲ្យ​បាន​ក្នុង​ឆ្នាំ ២០២០ ព្រមទាំង​អាច​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​ចន្ទ​ផងដែរ។

លោក Sun Zezhou ប្រធាន​បង្កើត​បេសកម្ម​ឆ្ពោះ​ទៅ​ភព​ព្រះចន្ទ​ បាន​មាន​ប្រសាសន៍​ថា បេសកម្ម​នេះ​នឹង​ជួយ​អភិវឌ្ឍ​បច្ចេកវិទ្យា​អ​វកាស​ជា​ច្រើន ដោយ​បច្ចេកវិទ្យា​អ​វកាស​មួយ​ចំនួន​​​​អាច​អនុវត្ត​លើ​វិស័យ​ស៊ីវិល​បាន​ផង​ ដែរ​៕ (Radio Australia)

Related Articles

Back to top button
Close
Close