លោកស្រីយីងឡាក់ទទូចអោយមានការចរចា
លោកស្រី Yingluck Shinawatra នាយករដ្ឋមន្រ្តីរបស់ប្រទេសថៃ បានទទូចឲ្យបាតុករប្រឆំាងរដ្ឋាភិបាលលោកស្រីបញ្ឈប់ការតវ៉ារបស់ពួក គេហើយចាប់ផ្តើមចរចាគ្នាវិញ។
ការទទូចដូចនេះ គឺបន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រីបានឈ្នះការបោះឆ្នោតគាំទ្រ តួនាទីរបស់លោកស្រីពីសភាកាលពីម្សិលមិញ។
លោកស្រីនិយាយថា ការតវ៉ាប្រឆាំងគឺធ្វើអោយខាតបង់សេដ្ឋកិច្ចរបស់ប្រទេស ហើយថាការតវ៉ាមិនបានផ្តល់ដំណោះស្រាយទេ មានតែការចរចាទេទើបមានដំណោះស្រាយ។ លោកស្រីក៏បានបញ្ជាក់ដែរថា លោកស្រីសូមអង្វរអ្នកតវ៉ាទាំងអស់ផងចុះ សូមឲ្យពួកគេបញ្ឈប់ការតវ៉ាប្រឆាំងទៅ ព្រោះវាមិនបានជួយឲ្យស្ថានការណ៍បានប្រសើរទេ៕ (Radio Australia)