ចិន​បញ្ជូន​យន្តហោះ​​ចំបាំង​ឲ្យ​ហោះ​​​ត្រួត​​ដែន​​​កោះ​​ជម្លោះ

ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះ​ ចំបាំង​ជា​ ច្រើន​គ្រឿង​ និង​យន្តហោះ​ប្រកាស​ដំណឹង​មួយគ្រឿង​ឲ្យ​ហោះហើរ​ឃ្លាំ​មើល​តំបន់​ដែល​មាន​ ជម្លោះ​ក្នុង​សមុទ្រចិន​ខាង​កើត។

ទីភ្នាក់ ​ងារព័ត៌មាន​រដ្ឋ Xinhua ដក​ស្រង់​សម្តី​របស់​អ្នក​នាំ​ពាក្យ​កងទ័ព​អាកាស​ដែល​បាន​ថ្លែង​ថា​ ការហោះហើរ​ត្រួត​ពិនិត្យ​នេះ​គឺជាការ​ការពារ​ ដែល​អនុលោមទៅ​តាម​ការអនុវត្តជាអន្តរជាតិ។

តំបន់​កោះ​ទាំង​ឡាយ​ដែលជា​ប្រធានបទ​ការដណ្តើម​គ្នានេះ​ត្រូវបាន​ប្រទេស​ចិន​ហៅ​ថា​ Diaoyu ហើយ ជប៉ុន ​ហៅ​ថា Senkaku។

កោះ​ទាំង​នេះ​គឺ​ជប៉ុន​ជាអ្នកគ្រប់គ្រង​ខាងផ្នែករដ្ឋ​បាល​។

កាល ​ពី​អាទិត្យ​មុន​​ ក្រុងប៉េកាំង​​បាន​ប្រកាស​ថា​យន្តហោះបរទេស​ទាំង​ឡាយ​ណា រាប់បញ្ចូល​ទាំងហោះដឹក​អ្នក​ដំណើរផងដែរ​​ដែល​ហោះ​កាត់ប្រជុំ​​កោះទាំងអស់​ ដែលជា​​ដែន​អាកាស​ខ្លួន​ប្រកាស​ការពារ​នោះ​ត្រូវ​តែ​ជូន​ដំណឹង​ដល់​ អាជ្ញាធរខ្លួនជាកំហិត។​

នៅ​ក្នុង​សប្តាហ៍​នេះ​ សហរដ្ឋ​អាម៉េរិក​បានឆ្លើយ​តប​​យ៉ាង​គឃ្លើនថា​ខ្លួន​បានឲ្យ​យន្តហោះ​ទម្លាក់​ គ្រាប់​បែក​ធុន បេ ៥២ ពីរគ្រឿង​ហោះលើ​ដែន​កោះ​ជម្លោះ​ដោយ​មិន​ជូន​ដំណឹង​ឲ្យ​អ្នក​ណា​ទេ។​

ម្សិល ​មិញ​នេះ ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជូន​យន្តហោះរបស់​ពួក​គេ​ដែរ​អោយ​ហោះ​ កាត់​ដែន​កោះមាន​ជម្លោះ​នោះ៕​ (Radio Australia)

Related Articles

Back to top button
Close
Close