យូរី​ ប្រតិ​កម្ម​ព័ត៌​មាន​ថា ​នាង​កាច់​ឫ​ក​កាច់​រាង​ជា​ស្រី​ស្អាត​

ភ្នំពេញ ៖ ​តារា​ច​ម្រៀង​​មុខ​​ដូច​​កូន​​កាត់​​កូរ៉េ​​នៅ​​ក្នុង​​ផលិត​​កម្ម​​សាន់​ដេ​ នាង​​យូរី​​ បាន​​សម្តែង​​ការ​​​មិន​សប្បាយ​​ចិត្ត​​ និង​​មាន​​ប្រតិ ​កម្ម​​យ៉ាង​​ខ្លាំង​​ បន្ទាប់​​ពី​​​សារ​​ព័ត៌​​មាន​​នៅ​​ក្នុង​​ស្រុក​​មួយ​​ផ្សាយ​​រិះ​​គន់​​មក​​លើ​រូប​​នាង​​ ថា​​ ជា​​តារា​​មួយ​​រូប​​ដែល​​តែង​​តែ​​បង្ហាញ​​​ចរិត​​កាច់​​ឫក​​កាច់​​រាង​​ តាំង​​ខ្លួន​​ឯង​​ជា​​ស្រី​ស្អា​ត​​គ្រប់​​ពេល​វេលា​​ ។​​

អតីត​​តារា​​ចម្រៀង​​ ចេញ​​មក​​ពី​​ផលិត​​កម្ម​​រ៉ុក​​រូប​​នេះ​ ​​ចាត់​​ទុក​​ការ​​ចុះ​​ផ្សាយ​​នូវ​​ព័ត៌​​មាន​​នោះ​​ថា​ ​ជា​ការ​​ស្អប់​​ខ្ពើម​​ដល់​​រូប​​នាង​​ និង​​បាន​​ធ្វើ​​ឱ្យ​ប៉ះ​​ពា​ល់​ដល់​​កិ​ត្តិយស​​របស់​​នាង​​ ក្នុង​​ពេល​​ដែល​​នាង​​កំពុង​​តែ​​ប្រឹង​​ប្រែង​​ទាញ​​យក​​ប្រជា​​ប្រិយ​​ភាព​​ពី​​អាជីព​​ ចម្រៀង​​នាង​​​ផង​​ដែរ​​​ ។​

Cam30សារ​​ព័ត៌​​មាន​​អេឡិច​​ត្រូនិក​​នៅ​​ក្នុង​​ស្រុក​​ មួយ​​បាន​​ចុះ​​ផ្សាយ​​​រិះ​​គន់​​​តារា​​ចម្រៀង​​ស្រី​យូរី​​​ ថា​​ នាង​​ជា​​តារា​ម្នា​ក់​ដែល​​មិន​​ត្រឹម​​តែ​​ធ្វើ​ចរិត​​កាច់​​ឫក​​កាច់​​រាង​​តាំង​​ ខ្លួន​​ជា​​​ស្រី​​ស្អាត​​​នៅ​​លើឆាក​​ប៉ុណ្ណោះ​​​​ទេ ប៉ុន្តែ​​​សូម្បី​​តែ​សកម្ម​​ភាព​​នៅ​​​ខាង​​​ក្រៅ​​ឆាក​​ ក៏​​​​តែង​​តែ​​ធ្វើ​​ដូច្នេះ​​​​ដែរ​​​ ​ធ្វើ​​ឱ្យ​​គេ​ឯង​​ជ្រេញ​​​នឹង​​សកម្ម​​ភាព​​​នាង​​ផង​​ដែរ ​។​​

​សារព័​ត៌​​មាន ​​​នៅ​​ក្នុង​​ស្រុក​​មួយ​​នេះ​​បាន​ស​រសេរ​​ដោយ​​យោង​​​តាម​​ប្រភព​​​ពី​​ហាង​​តុប​​តែង​​ ខ្លួន​​មួយ​​​​ដែល​យូរី​​​តែង​​តែ​​ឧស្សាហ៍​​​ទៅ​​ជា​ញឹក​​ញាប់​​​​​ដោយ​​បាន​​បង្ហើប​​ ឱ្យ​​ដឹង​​ថា​ ​យូរី​​ មិន​​ត្រឹម​​តែ​​​សម្តែង​​ស្ទីល ​«ចរិត​​ស្រី​ស្អា​ត​» ក្នុង​​បទ​​ចម្រៀង​​​ ឬ​​នៅ​លើ​​វេទិកា​ត​ន្រ្តី​ទេ ​សូម្បី​​តែ​ពេ​ល​ធម្ម​តា​​​​ក៏​​នាង​​ធ្វើ​ច​រិត​បែប​​ហ្នឹង​​ដែរ​​។​​ សារ​ព័ត៌​​មាន​​នោះ​បា​ន​បន្ត​​ដោយ​​​យោង​​លើ​​ប្រភព​​ដដែល​​​បញ្ជាក់​​​ថា​ វា​​មិន​​គួរ​​ឱ្យ​ស្រ​ឡាញ់​​ទេ​​​ មើល​​ទៅ​​​គួរ​​ឱ្យ​ជ្រេញ​​ខ្លាំង​​ណាស់​​​​​ ព្រោះ​​​វា​​ចូល​​លក្ខណៈ​​​​ម្ញុិកម៉្ញ​ក់​​​​​​​​បែប​​​ពួក​​ខ្ទើយ​​​ ដែល​មិ​ន​ស​ម​​ភ្នែក​​​សោះ ។​ តាំង​​ពី​​នាង​ដើរ​​ចូល​​ហាង​​​ នាង​​​ក៏​​អង្គុយ​​​ផ្អៀង​​ផ្អង​​មុខ​​កញ្ចក់​​​ ធ្វើ​​មុខ​​ធ្វើ​មាត់​​ដាក់​​កញ្ចក់​​​ ដែល​​មើល​​ទៅ​គួរ​ឱ្យ​​ជ្រេញ​ ។​​

​សារ​ព័ត៌​​មាន​​នោះ​ក៏​បាន​​សរសេរ​​ពី​​ ការ​​រិះ​គន់​​​​ចេញ​​ពី​​មហា​ជន​​​មួយ​​ចំនួន​​ទៅ​លើ​​តារា​​ចម្រៀង​​យូរី ផ​ង​​​ដែរ​​​​ពាក់​​ព័ន្ធ​​នឹង​​ការ​កែ​​ច្រមុះ​រ​បស់​​នាង ​ថា​​ច្រមុះ​​​ស្អាត​​​ បែរ​​ជា​កែ​​មើល​​ទៅ​ចង់​​ធំ​ជា​ង​​មុខ​​ទៀត​ ​។​

​យូរី​ បាន​​បញ្ចេញ​​ប្រតិ​កម្ម​​​យ៉ាង​​ខ្លាំង​​ចំពោះ​កា​រ​ចុះ​​ផ្សាយ​​​​នោះ​​​ ដោយ​​នាង​​ចាត់​​ទុក​​ថា​ ​​ហាក់​​មិន​​សម​រម្យ​​ និង​​មិន​​មាន​​ប្រភព​ច្បាស់​​លាស់​​ ដែល​​​ធ្វើ​​ឱ្យ​ប៉ះ​​ពាល់​​ដ​ល់​កិត្តិយស​​​នាង​​​ ។​​

​​យូរី​​ បា​ន​សរសេរ​​សារ​​មួយ​​ខ្លី​​​បង្ហោះ​នៅ​​ក្នុង​គ​ណ​នេយ្យ​​ហ្វេស​ប៊ុ​ក​​​​របស់​​នាង​​​ ​​កាល​ពី​​ពេល​​ ថ្មីៗ​​នេះ​ថា​ «គិត​​យ៉ាង​​ម៉េច ​បាន​​ធ្វើ​បែប​នេះ​​ដាក់​​  យូរី ?​ ​យូរី​ ​ធ្វើ​ខុ​ស​​អី​ចំពោះ​អ្ន​ក​ទាំ​ង​អស់​​គ្នា​ ​​ទើប​​ចង់​​ធ្វើ​បា​ប​យូ​រី​មិន​​ចប់… ​ស្អប់​យូ​រី​ត្រង់​​ណា ​ប្រាប់​​យូរ​​ី​មក​​ កុំ​​បង្ហោះ​​ព័ត៌​​មាន​​ដែល​​មិន​​ដឹង​​មុខ​​ម្ចាស់​​​​បែប​​នេះ​​​​ដាក់​​យូរី​​ណា​ច៎ា​… យូរី​​​ ក៏​​ចេះ​​ឈឺ​ចា​ប់​ដែរ» ​។​

​ក្រោយ​​​ពេល​​បង្ហោះ​​​សារ​​នេះ​រួ​ច​​មក ​មាន​មិ​ត្ត​ភក្តិ​​របស់​​យូរី​​ជា​​ច្រើន​ ​នាំ​គ្នា​​សរសេរ​​ឆ្លើយ​​តប​​ក្នុង​​ន័យ​​​លើក​ទឹក​​ចិត្ត​​​ដល់​​តារា​​រូប​​នេះ​​​​មិន​ ​ឱ្យ​​​គិត​​ច្រើន​​ពី​​ការ​​ចុះ​ផ្សា​យ​​​​ព័ត៌​​មាន​​មួយ​​នេះ​​​ ហើយ​​យូរី ​ក៏​ប​ញ្ជាក់​ទៅ​​កាន់​​មិត្ត​ភក្តិ​​​ និង​​អ្នក​​គាំ​ទ្រ​​របស់​​នាង​​ថា​​​ នាង​​មិន​​​ខ្វល់​​ពី​​បញ្ហា​នេះ​​ឡើយ​​​​ ប៉ុន្តែ​​នាង​​គ្រាន់តែ​​​សោក​​ស្តាយ​​​ប៉ុណ្ណោះ​​ ។​​

បន្ទាប់​​​​ពីបា​ន​ ប្រឡូក​​ក្នុង​​​ពិភព​​សិល្បៈ​​​ប្រហែល​​ជា​ពី​រ​ឆ្នាំ​​មក​​នេះ យូ​រី ​ធ្លាប់​​ទទួល​​រ​ង​​ព្យុះ​​ភ្លៀង​​​ព័ត៌​​មាន​ស្នេហា​​​​​​ជា​បន្ត​​បន្ទាប់​​​ ហើយ​​មួយ​​រយៈ​​ចុង​​ក្រោយ​នេះ​​​​​មា​ន​ការ​លេ​ច​ឮ​​ថា​​ តារា​​ចម្រៀង​​រូប​​នេះ​​​កំពុងមា​ន​សម្ព័ន្ធ​ភា​ពស្នេហា​​ខាង​​ក្រោយ​​ឆាក​​ជាមួយ​​ តារាច​ម្រៀង​ប្រុ​ស​​​ប្រចាំ​ផ​លិត​​កម្ម​​​​សាន់​ដេ ដូច​​គ្នា​​​ គឺ​លោក​​អាន គុណ​កូឡា​​ ​ប៉ុន្តែ​​​​ជា​​និច្ច​​​កាល​​ពួក​​គេ​ទាំ​ង​ពីរ​​នាក់​​តែង​​តែ​​ចេញ​​មុខ​​បដិសេធ​​​​ ដោយ​​អះ​​អាង​​ថា​​ ​ពួក​​គេ​​​ត្រឹម​​តែ​ជា​​មិត្ត​​​ជិត​​ស្និទ្ធ​​រួម​​ទ្រនំ​​​សិល្បៈ​​ប៉ុណ្ណោះ​ ​៕ ស.រ/Cambodia News

Cam38aCam87

Related Articles

Back to top button
Close
Close